"យក្សស្តុកប្រេងនិងឧស្ម័នលើសមុទ្រ" ចេញដំណើរទៅប្រេស៊ីល
2023-06-16 12:58:37
ប្រភព:ស៊ីនហួចិន
កាលពីថ្ងៃទី១២ ខែមិថុនា កប៉ាល់ផលិតកម្ម ស្តុក និងដឹកជញ្ជូនបណ្តែតទឹក (FPSO) "SEPETIBA" ត្រូវបានដឹកជញ្ជូននៅទីក្រុងធានជីនប្រទេសចិន ហើយនឹងចាកចេញទៅកាន់ប្រទេសប្រេស៊ីលនាពេលខាងមុខនេះ។
នាវា "SEPETIBA" មានប្រវែងសរុប ៣៣៣ម៉ែត្រ កម្ពស់សរុប ៦៤ម៉ែត្រ និងទទឹងសរុប ៦០ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកប្រេងបាន ២លានបារ៉ែល និងទម្ងន់ផ្ទុកសរុបចំនួន ៤៥០,០០០តោន ហើយអាចរុករក កែច្នៃ ស្តុកទុក និងនាំចេញប្រេង និងឧស្ម័នធម្មជាតិនៅឯនាយសមុទ្រ ដែលត្រូវបានគេស្គាល់ថាជា "យក្សស្តុកប្រេងនិងឧស្ម័នលើសមុទ្រ" វាគឺជាឧបករណ៍វិស្វកម្មសមុទ្រខ្នាតធំទំនើបសម្រាប់ការបូមយកធនធានប្រេង និងឧស្ម័ននៅសមុទ្រជ្រៅ។
អ្នកសារព័ត៌មាន៖ ចាវ ជឺសួរ
អ្នកបកប្រែ ៖ Shen Yan