ផ្សាររាត្រីហៃណានពោរពេញទៅដោយលក្ខណៈពិសេសក្នុងតំបន់

2023-06-16 13:04:21
ប្រភព:ស៊ីនហួចិន

ថ្មីៗនេះ ផ្សារវប្បធម៌ និងច្នៃប្រឌិត បៃសាមឺន ក្នុងក្រុងហៃខូវ ខេត្តហៃណាន ប្រទេសចិនបានបើកជាផ្លូវការ។ ផ្សារនេះរួមបញ្ចូលគ្នានូវវប្បធម៌ឆ្នេរសមុទ្រហៃណាន និងលក្ខណៈពិសេសនៃតំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ថា ផ្សារវប្បធម៌ និងច្នៃប្រឌិត បៃសាមឺន នេះ បានប្រមូលផ្តុំអាជីវកម្មអាហារ វប្បធម៌ និងការច្នៃប្រឌិតក្នុង និងក្រៅប្រទេសចិនចំនួនជាង ៧០០ ហើយរួមបញ្ចូលដំណើរកម្សាន្តពេលយប់ និងការទិញទំនិញពេលរាត្រីជាដើម។ វាគឺជាវិធានការដ៏មានឥទ្ធិពលសម្រាប់ទីក្រុងក្នុងតំបន់ក្នុងការកសាងសេដ្ឋកិច្ចពេលរាត្រីក្នុងទីក្រុង៕

អ្នកសារព័ត៌មាន៖ យ៉ាង កួនយ៉ូ

អ្នកបកប្រែ ៖​ Shen Yan

ផ្សាររាត្រីហៃណានពោរពេញទៅដោយលក្ខណៈពិសេសក្នុងតំបន់