វេទិកាស្ត្រីច្រកសមុទ្រនៃវេទិកាច្រកសមុទ្រលើកទី ១៥ បានប្រារព្ធឡើងនៅទីក្រុង Xiamen

2023-06-20 15:50:59
ប្រភព:CRI

នារសៀលថ្ងៃទី ១៧ ខែមិថុនា វេទិកាស្ត្រីច្រកសមុទ្រនៃវេទិកាច្រកសមុទ្រលើកទី ១៥ បានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន។តំណាងស្ត្រីមកពីគ្រប់មជ្ឈដ្ឋាននៃត្រើយសងខាងនៃច្រកសមុទ្រតៃវ៉ាន់ព្រមទាំងហុងកុង និងម៉ាកាវចំនួនជិត ៤០០ នាក់បានចូលរួម។លោកស្រី Shen Yueyue អនុប្រធានសភាប្រឹក្សានយោបាយទូទាំងប្រទេសចិននិងជាប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថា។

លោកស្រី Shen Yueyue បានលើកឡើងថា វេទិកាស្ត្រីលើកនេះគឺជាសកម្មភាពជាក់ស្តែងដើម្បីអនុវត្តស្មារតីនៃសារលិខិតសាទរដ៏សំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។លោកស្រីរំពឹងថា ស្ត្រីនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់នឹងរួមគ្នាក្តាប់និន្នាការប្រវត្តិសាស្រ្ត ប្រកាន់ខ្ជាប់នូវសច្ចភាពរបស់ប្រជាជាតិចិន ក៏ដូចជាប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងគំនិតឯកភាពគ្នានៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដែលចុះនៅឆ្នាំ ១៩៩២ ដើម្បីរួមចំណែករបស់ស្រ្តីក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជាជំរុញការបង្រួបបង្រួមជាតិ និងការស្តារភាពរុងរឿនៃប្រជាជាតិឡើងវិញផងដែរ៕

វេទិកាស្ត្រីច្រកសមុទ្រនៃវេទិកាច្រកសមុទ្រលើកទី ១៥ បានប្រារព្ធឡើងនៅទីក្រុង Xiamen