ដើរលេងកម្សន្តក្នុង"ទីក្រុងរស្មី"

2023-06-21 18:59:32
ប្រភព:ស៊ីនហួចិន

ក្រុងឡាសា តំបន់ស្វយ័តទីបេតិ៍ នៃប្រទេសចិនគឺជា "ទីក្រុងរស្មី" ដែលមានរយៈកម្ពស់ប្រមាណ ៣៦៥០ ម៉ែត្រ ហើយដោយសារមានទេសភាពខ្ពង់រាបដ៏ស្រស់ស្អាត ទំនៀមទម្លាប់ប្រជាប្រិយ និងវត្ថុបុរាណប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ទីនេះក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា ។

តាមស្ថិតិ ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំនេះ តំបន់ស្វយ័តទីបេតិ៍ប្រទេសចិនទទួលបានភ្ញៀវទេសចរក្នុង និងក្រៅប្រទេសសរុបចំនួនប្រមាណ ១១ លាននាក់ និងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍សរុបចំនួនប្រមាណ ១៣ ពាន់លានយាន់៕

អ្នកយកព័ត៌មាន៖ ជីនមីតុជី

អ្នកបកប្រែ ៖ Shen Yan

ដើរលេងកម្សន្តក្នុង"ទីក្រុងរស្មី"