អ្នកសម្តែងរាប់ពាន់នាក់បានសម្តែងក្បាច់គុនថៃជី និងយូហ្កា នៅមាត់បឹងទានឈឺ ក្នុងទិវាយូហ្កាអន្តរជាតិ
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ គឺជាទិវាយូហ្កាអន្តរជាតិលើកទី ៩ ។ នៅថ្ងៃទី២០ ខែមិថុនា "ទិវាយូហ្កាអន្តរជាតិឆ្នាំ២០២៣ សប្តាហ៍វប្បធម៌ និងសិល្បៈអាស៊ីខាងត្បូងនៃប្រទេសចិន(គុនមីង) និងវេទិកាផ្លាស់ប្តូរវប្បធម៌ និងមនុស្សសាស្រ្តចិន-ឥណ្ឌា” បានប្រារព្ធនៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន។
សកម្មភាពក្រោមប្រធានបទ "ការបើកចំហ សមាហរណកម្ម នវានុវត្តន៍ និងការអភិវឌ្ឍ" មានគោលបំណងជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមករវាងខេត្តយូណាននៃប្រទេសចិន និងប្រទេសឥណ្ឌា ក៏ដូចជាបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីបង្ហាញពីសមិទ្ធិផលនៃការផ្លាស់ប្តូរវប្បធម៌ និងមនុស្សស្រ្តរវាងចិន និងឥណ្ឌា។
ក្នុងរយៈពេលទិវាយូហ្កាអន្តរជាតិនេះ អ្នកសម្តែងរាប់ពាន់នាក់បានសម្តែងក្បាច់គុនថៃជី និងយូហ្កា ដែលតំណាងឱ្យវប្បធម៌ប្រពៃណីរបស់ប្រទេសចិន និងឥណ្ឌានៅមាត់បឹងទានឈឺ ក្នុងទីក្រុងគុនមីង ដែលមើលទៅអស្ចារ្យណាស់៕
អ្នកសារព័ត៌មាន ៖ ជូ ហុងពីង
អ្នកបកប្រែ ៖ Shen Yan