ក្រុងជីងតឺជឹនរស់ឡើងវិញប្រកបដោយកម្លាំងរស់រវើកក្រោមការរួមបញ្ជូន"រូបមន្ត"ទំនើបកម្ម
ក្រុងជីងតឺជឹនស្ថិតនៅភាគឦសាននៃខេត្តជាំងស៊ី ដែលល្បីល្បាញក្នុងការផលិតព័រ្សឺឡែន ហើយត្រូវបានគេហៅថា "រាជធានីព័រ្សឺឡែន" ដែលល្បីល្បាញនៅក្នុងប្រទេសចិន។ ប៉ុន្មានឆ្នាំមកនេះ ការការពារ និងការប្រើប្រាស់បេតិកភណ្ឌឧស្សាហកម្មរបស់ក្រុងជីងតឺជឹនបានបន្តកាន់តែស៊ីជម្រៅ ដែលធ្វើឱ្យបេតិកភណ្ឌឧស្សាហកម្មទាំងនេះបានក្លាយជានាមប័ណ្ណរបស់ក្រុងព័រ្សឺឡែន និងជំរុញក្រុងជីងតឺជឹនពោរពេញទៅដោយកម្លាំងរស់រវើកថែមទៀត។
ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ អគាររោងចក្រចាស់ៗត្រូវបានផ្លាស់ប្តូរទៅជាកន្លែងសម្រាប់បង្កើតមុខជំនួញរបស់យុវវ័យបន្ទប់បណ្ដុះបណ្ដាលសិប្បករ និងមូលដ្ឋានផ្សាយផ្ទាល់សម្រាប់ការផ្សព្វផ្សាយនិងបង្ហាញផលិតផលព័រ្សឺឡែន។ ជាងនេះទៅទៀត ក្នុងបុរាណដ្ឋានផលិតព័រ្សឺឡែនសម្រាប់ព្រះរាជាវាំងនៃរាជវង្សមីង និងឈីង ព័រ្សឺឡែនបុរាណដ៏ចម្រុះពណ៌ និងរូបរាងដ៏ល្អប្រណិតបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា មិនតែប៉ុណ្ណោះ សារមន្ទីរដែលមានការរចនាយ៉ាងល្អប្រណិត និងរូបរាងលក្ខណៈពិសេស បានក្លាយជាតំបន់ទេសចរណ៍ដែលខកខានមិនបានសម្រាប់ភ្ញៀវទេសចរ៕
អ្នកសារព័ត៌មាន៖ ចូវ មី
អ្នកបកប្រែ ៖ Shen Yan