ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលទឹក និងពន្លឺព្រះអាទិត្យធំបំផុតនៅលើពិភពលោក បានដាក់ឱ្យដំណើរការជាផ្លូវការ
2023-06-29 19:38:07
ប្រភព:ស៊ីនហួចិន
នៅថ្ងៃទី២៥ ខែមិថុនា ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ខឺឡា (គម្រោងដំណាក់កាលទី១ នៃគម្រោងបំពេញបន្ថែមថាមពលពន្លឺព្រះអាទិត្យ និងទឹក នៃស្ថានីយវារីអគ្គិសនីរាំងជាំងខូវ តាមទន្លេយ៉ាឡុង) ស្ថិតនៅឃុំខឺឡា ស្រុកយ៉ាជាំង មណ្ឌលស្វយ័តជនជាតិទីបេត៍ កានជឺ ខេត្តស៊ីឈួន ប្រទេសចិន ត្រូវបានតភ្ជាប់ទៅបណ្តាញសម្រាប់ផលិតថាមពលអគ្គិសនី ដែលបានបង្ហាញថា ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនិងទឹកធំបំផុត និងកម្ពស់ខ្ពស់បំផុតនៅពិភពលោក បានដាក់ឱ្យដំណើរការជាផ្លូវការ។
ក្រោយពីស្ថានីយអគ្គិសនីនេះត្រូវបានដាក់ឱ្យដំណើរការ ការផលិតថាមពលប្រចាំឆ្នាំជាមធ្យមគឺ ២ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលអាចជួយសន្សំសំចៃធ្យូងថ្មស្តង់ដារបានជាង ៦០ សែនតោន និងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតបានជាង ១,៦ លានតោន៕
អ្នកសារព័ត៌មាន៖ សៀ ឈិន
អ្នកបកប្រែ ៖ Shen Yan