ការអប់រំវិជ្ជាជីវៈមានលក្ខណៈពិសេសពង្រីកបណ្តាញការងារថ្មី

2023-07-04 12:59:56
ប្រភព:ស៊ីនហួចិន

ស្រុកឡានធាន ក្រុងស៊ីអាន ខេត្តសាន់ស៊ី ប្រទេសចិន ត្រូវបានគេប្រសិទ្ធនាមថា"ស្រុកកំណើតរបស់ចុងភៅ"។ បច្ចុប្បន្ននេះ មានមនុស្សជាង ៦ ម៉ឺននាក់នៅក្នុងស្រុក ដែលចូលរួមក្នុងឧស្សាហកម្មម្ហូបអាហារ និងចេញទៅកាន់ជាង ៣០ ប្រទេស និងតំបន់នៅលើពិភពលោក ដើម្បីចូលធ្វើការងារពាក់ព័ន្ធ។ ដើម្បីអភិវឌ្ឍបន្ថែមនូវគុណសម្បត្តិនៃធនធានមេចុងភៅស្រុកឡានធាន និងបណ្តុះបណ្តាលធនធានមនុស្សជំនាញបន្ថែមទៀត។ ស្រុកឡានធានបានបង្កើតសាលាចុងភៅឡានធាន ដើម្បីបណ្តុះបណ្តាលមេចុងភៅដែលមានជំនាញ និងបចេ្ចកទេសគ្រប់ប្រភេទ និងជំរុញការអប់រំវិជ្ជាជីវៈដែលមានលក្ខណៈពិសេសក្នុងតំបន់ ហើយអាចពង្រីកបណ្តាញការងារថ្មីៗ៕

អ្នកសារព័ត៌មាន៖ លី យីបូ

អ្នកបកប្រែ ៖ Shen Yan

ការអប់រំវិជ្ជាជីវៈមានលក្ខណៈពិសេសពង្រីកបណ្តាញការងារថ្មី