ទស្សនាពិភពលោកពីមហោស្រពស្នាដៃថតរូប
នៅថ្ងៃទី៥ ខែកញ្ញា មហោស្រពស្នាដៃថតរូបអន្តរជាតិ ដាលីលើកទី ១០ ឆ្នាំ ២០២៣(ហៅកាត់ថា មហោស្រពស្នាដៃថតរូបអន្តរជាតិ ដាលី) ក្រោមប្រធានបទ "ការរស់នៅកន្លែងដទៃ - យុគសម័យរូបថត ស្នេហានៅដាលី" ជិតនឹងបិទបញ្ចប់នៅទីក្រុងបុរាណដាលី ប្រទេសចិន។
មហោស្រពស្នាដៃថតរូបអន្តរជាតិ ដាលី លើកនេះ បានរៀបចំពិព័រណ៍រូបថតក្នុងស្រុក និងអន្តរជាតិជិត ៨០០ លើក ដោយបង្ហាញស្នាដៃថតរូបឆ្នើមជាង ១០,០០០ សន្លឹក ដែលទាក់ទាញអ្នកថតរូបក្នុងស្រុកជាច្រើនមកពីទីក្រុងប៉េកាំង សៀងហៃ យូណាន ជាដើម ព្រមទាំងស្ថាប័នថតរូបអន្តរជាតិមកពីប្រទេសសិង្ហបុរី ចក្រភពអង់គ្លេស កូរ៉េខាងត្បូង ហ្វាំងឡង់ជាដើមចូលរួម។
សូមបញ្ជាក់ថា តាំងពីឆ្នាំ ២០០៩ មក មហោស្រពស្នាដៃថតរូបអន្តរជាតិ ដាលី បានរៀបចំពិព័រណ៌ជាង ៥,០០០ លើក ដែលបានតាំងបង្ហាញស្នាដៃជាង ១០ ម៉ឺនផ្ទាំង និងបានអនុវត្តការផ្លាស់ប្តូរវប្បធម៌ពហុភាគីជាមួយជាង ៣០ ប្រទេស ក្លាយជាម៉ាកយីហោមហោស្រពវប្បធម៌ដ៏មានឥទ្ធិពលបំផុតអន្តរជាតិមួយ៕
អ្នកសារព័ត៌មាន៖ Zhu Dongran
អ្នកបកប្រែ៖ Li Zha