ក្រុងសៀងថាន ខេត្តហ៊ូណាន ប្រទេសចិន បានចែកចាយកញ្ចប់សុខភាពប្រឆាំងជំងឺកូវីដ១៩ ដល់អ្នកភូមិ

2023-01-09 17:04:03
ប្រភព:ស៊ីនហួចិន

កាលពីពេលថ្មីៗនេះ ខណ្ឌយូហ៊ូ ក្រុងសៀងថាន ខេត្តហ៊ូណាន ប្រទេសចិន បានទិញកញ្ចប់សុខភាពប្រឆាំងជំងឺកូវីដ១៩ចំនួន ៦០០០ កញ្ចប់បន្ថែមលើកញ្ចប់សុខភាពប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤០០០ កញ្ចប់ ដែលត្រូវបានចែកចាយកាលពីមុន ជាពិសេស កញ្ចប់សុខភាពទាំងអស់នេះ ត្រូវបានចែកចាយសំខាន់ដល់មនុស្សចាស់ជរាជដែលមានអាយុលើសពី ៦៥ ឆ្នាំ និងមនុស្សដែលត្រូវការជំនួយនៅតំបន់ជនបទ។ សូមបញ្ជាក់ថា ក្នុងកញ្ចប់សុខភាពប្រឆាំងជំងឺកូវីដ១៩ មានម៉ាស់ ឧបករណ៍តេស្តជំងឺកូវីដ១៩ ថ្នាំបញ្ចុះកម្តៅ និងថ្នាំក្អក។ល។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យគ្រួសារនៅខណ្ឌយូហ៊ូ ក៏ផ្តល់សេវាកម្មដល់ប្រជាជន មានដូចជា ការធ្វើតេស្តអុកស៊ីហ្សែនក្នុងឈាម ការធ្វើតេស្តសម្ពាធឈាម ការណែនាំអំពីការប្រើថ្នាំ សុខាភិបាលមូលដ្ឋាន និងការផ្សព្វផ្សាយចំណេះដឹងអំពីការការពារជំងឺកូវីដ១៩៕

អ្នកសារព័ត៌មាន Chen Zeguo

អ្នកបកប្រែ៖ Li Zha

 ក្រុងសៀងថាន ខេត្តហ៊ូណាន ប្រទេសចិន បានចែកចាយកញ្ចប់សុខភាពប្រឆាំងជំងឺកូវីដ១៩ ដល់អ្នកភូមិ