និស្សិតកម្ពុជានៃសាកលវិទ្យាល័យ ដាលី ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិន

2023-01-19 15:44:06
ប្រភព:កាសែតយូណានដេលី

ថ្មីៗនេះ សាកលវិទ្យាល័យ ដាលី ក្នុងខេត្តយូណាន ប្រទេសចិន បានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនដើម្បីសួរសុខទុក្ខសម្រាប់និស្សិតបន្តការសិក្សាបរទេស។

និស្សិតបន្តការសិក្សាបរទេសដែលមកពីប្រទេសកម្ពុជា វៀតណាម ឡាវ និងឥណ្ឌាជាដើម បានជួបជុំគ្នា ពួកគេប្រើប្រាស់ជក់រៀនសរសេរពាក្យ "福" (មានន័យថា សុភមង្គល)ពួកគេបានសម្តែងការច្រៀងចម្រៀង និងរាំរបាំនៃប្រទេសនានា។ និស្សិតបន្តការសិក្សាបរទេសចូលរួមអបអរសាទរបុណ្យចូលឆ្នាំចិនដោយសប្បាយរីករាយ និងបានសិក្សាស្វែងយល់ពីវប្បធម៌ចិន។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យ ដាលី បានស្វែងរកឱកាស និងរៀបចំឱ្យនិស្សិតបន្តការសិក្សាបរទេសចូលរួមក្នុងសកម្មភាពនានាយ៉ាងសកម្ម៕

អ្នកសារព័ត៌មាន៖ Qin Menglin

អ្នកបកប្រែ៖  Li Zha

និស្សិតកម្ពុជានៃសាកលវិទ្យាល័យ ដាលី ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិន