សហគ្រាសមកពីបណ្តាប្រទេសជាសមាជិក RCEP បានបង្ហាញខ្លួននៅក្នុងពិព័រណ៍ផលិតផលប្រើប្រាស់លើកទី៣

2023-04-18 16:54:00
ប្រភព:ស៊ីនហួចិន

ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៣ បានប្រារព្ធឡើងនៅទីក្រុងហៃខូវខេត្តហៃណាននៃប្រទេសចិនចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ខែមេសា។ ក្រៅពីប្រទេសចិន ក្រុមហ៊ុនមកពីប្រទេសសមាជិកចំនួន ១០នៃ«កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(RCEP) ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងប្រទេសថៃបានចូលរួមយ៉ាងសកម្ម ដោយគ្របដណ្តប់លើវិស័យផលិតផលប្រើប្រាស់សំខាន់ៗដូចជា គ្រឿងក្រអូប អាហារ និងផលិតផលថែទាំសុខភាពជាដើម។ សហគ្រាសមកពីបណ្តាប្រទេសជាសមាជិក RCEP មិនត្រឹមតែអាចលើកមុខមាត់ម៉ាកផលិតផលរបស់ពួកគេតាមរយៈវេទិកាជាតិនៃពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិននេះប៉ុណ្ណោះទេ ថែមទាំងទាញយកអត្ថប្រយោជន៍ពីឥទ្ធិពលនៃការលេចចេញនៃពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិននិងគោលនយោបាយគ្មានពន្ធរបស់ខេត្តហៃណាន ដើម្បីចូលទៅក្នុងទីផ្សារអ្នកប្រើប្រាស់ចិនដ៏ធំ៕

អ្នកសារព័ត៌មាន ៖ លី ស៊ីន

អ្នកបកប្រែ ៖ Shen Yan 

សហគ្រាសមកពីបណ្តាប្រទេសជាសមាជិក RCEP បានបង្ហាញខ្លួននៅក្នុងពិព័រណ៍ផលិតផលប្រើប្រាស់លើកទី៣