កិច្ចប្រជុំកំពូលហិរញ្ញវត្ថុចិន-សិង្ហបុរីលើកទី៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃចំនួន ១១១ ពាន់លានយាន់
2023-04-21 11:32:06
ប្រភព:កាសែតឆុងឈីងដេលី និងYUNNAN GATEWAY
នៅថ្ងៃទី២០ ខែមេសា កិច្ចប្រជុំកំពូលហិរញ្ញវត្ថុចិន-សិង្ហបុរីលើកទី ៥ ដែលមានប្រធានបទ "បេសកកម្មថ្មីនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ កម្លាំងចលករថ្មីនៃការបើកចំហហិរញ្ញវត្ថុ" បានប្រារព្ធនៅទីក្រុងឆុងឈីងនៃប្រទេសចិន និងប្រទេសសិង្ហបុរី។ គួរបញ្ជាក់ថា មានគម្រោងសរុបចំនួន ៩០ ត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលនេះ ស្មើនឹងតម្លៃចំនួន ១១១ ពាន់លានយាន់ ដែលគ្របដណ្តប់លើការដំណើរការស្ថាប័នហិរញ្ញវត្ថុចិន និងបរទេស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុបៃតង បច្ចេកវិទ្យាហិរញ្ញវត្ថុ ច្រកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឆ្លងដែនជាដើម៕