សត្វ Orchid Mantis ត្រូវបានថតជាលើកដំបូងនៅក្នុងសស្រុកនីងអឺ ខេត្តយូណាន ប្រទេសចិន
2023-04-28 13:29:05
ប្រភព:គេហទំព័រយូណាន
ថ្មីៗនេះ សត្វកណ្តូបសេះពណ៌សមួយក្បាលត្រូវស្វែងរកនៅក្នុងឃុំថុងស៊ីន ស្រុកស្វយ័តជនជាតិហានី និងជនជាតិយី នីងអឺ ខេត្តយូណាន ប្រទេសចិន។ បន្ទាប់ពីកំណត់អត្តសញ្ញាណ សត្វកណ្តូបសេះនេះត្រូវបានគេហៅថា Orchid Mantis។ ពណ៌រាងកាយវាភាគច្រើនជាពណ៌ស ហើយផ្សំជាមួយពណ៌ផ្កាឈូក ឬពណ៌លឿង។ ដោយសាររូបរាង និងពណ៌មានលក្ខណៈពិសេស ធ្វើឱ្យសត្វ Orchid Mantisក្លាយជាសត្វស្រស់ស្អាតនៅក្នុងពិភពសត្វល្អិត។ បន្ទាប់ពីការសិក្សា មិនមានកំណត់ត្រាអំពីសត្វ Orchid Mantisនៅក្នុងស្រុកនីងអឺ ហើយនេះជាលើកដំបូងដែលវាត្រូវបានគេរកឃើញ៕
អ្នកបកប្រែ ៖ Shen Yan