ពិព័រណ៍សមិទ្ធផលសំណង់ឌីជីថលចិនលើកទី ៦ បានបើកជាផ្លូវការនៅទីក្រុងហ្វូចូវ

2023-04-28 15:30:16
ប្រភព:ស៊ីនហួចិន

នៅថ្ងៃទី២៦ ខែមេសា ពិព័រណ៍សមិទ្ធផលសំណង់ឌីជីថលចិនលើកទី ៦បានបើកជាផ្លូវការនៅទីក្រុងហ្វូចូវ ខេត្តហ្វូជាន​នៃប្រទេសចិន។ ពិព័រណ៍នេះជាផ្នែកមួយដ៏សំខាន់នៃកិច្ចប្រជុំកំពូលសំណង់ឌីជីថលចិនលើកទី ៦ ហើយនិងការតាំងពិព័រណ៍នេះបង្ហាញពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនៃនាយកដ្ឋាន តំបន់នានាក្នុងការអភិវឌ្ឍឌីជីថល ការអភិវឌ្ឍនិងលទ្ធផលសំណង់ឌីជីថលចិន ពីទិដ្ឋភាពចំនួន ១១ ផ្នែក រួមមានដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល ធនធានទិន្នន័យ សេដ្ឋកិច្ចឌីជីថល កិច្ចការរដ្ឋាភិបាលឌីជីថល។ ការតាំងពិព័រណ៍នេះនឹងបន្តរយៈពេល ៥ ថ្ងៃ៕

អ្នកសារព័ត៌មាន៖ វី ភ័យឈួន

អ្នកបកប្រែ ៖ Shen Yan

ពិព័រណ៍សមិទ្ធផលសំណង់ឌីជីថលចិនលើកទី ៦ បានបើកជាផ្លូវការនៅទីក្រុងហ្វូចូវ