រថភ្លើងទេសចរណ៍ "លីនទូ" បានបើកដំណើរការនៅខេត្តហីឡុងជាំង

2023-06-21 18:57:04
ប្រភព:ស៊ីនហួចិន

ថ្មីៗនេះ រថភ្លើងទេសចរណ៍ "លិនទូ" ដែលដឹកអ្នកដំណើរជាង ២០០ នាក់បានចាកចេញពីស្ថានីយរថភ្លើង ហាអឺពីន ហើយឆ្ពោះទៅកាន់ទីក្រុង យីឈួនដែលត្រូវបានគេហៅថា "លិនទូនៃប្រទេសចិន(ក្រុងព្រៃឈើនៃប្រទេសចិន)"។ រថភ្លើងទេសចរណ៍ "លីនទូ" មានទូររថភ្លើងសរុបចំនួន ១៥ ដែលគ្របដណ្ដប់លើខ្សែសង្វាក់ទាំងមូលនៃ "អាហារ ការស្នាក់នៅ ការធ្វើដំណើរ ការដើរទិញទំនិញ និងការកម្សាន្ត"។  រថភ្លើងទេសចរណ៍នេះអាចដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់ព្រៃ ចូលទៅក្នុងព្រៃ និងទទួលយកបទពិសោធន៍ទេសចរណ៍ស៊ីជម្រៅនៃទីក្រុងយីឈួន៕

អ្នកយកព័ត៌មាន៖ វ៉ាង តាយ៉ូ

អ្នកបកប្រែ ៖ Shen Yan

រថភ្លើងទេសចរណ៍ "លីនទូ" បានបើកដំណើរការនៅខេត្តហីឡុងជាំង