វេទិកាផ្លាស់ប្តូរវប្បធម៌ និងមនុស្សសាស្រ្តចិន-ឥណ្ឌា បានប្រារព្ធនៅទីក្រុងគុនមីង
2023-06-21 19:07:22
ប្រភព:កាសែតយូណានដេលី
នៅថ្ងៃទី២០ ខែមិថុនា វេទិកាផ្លាស់ប្តូរវប្បធម៌ និងមនុស្សស្រ្តចិន-ឥណ្ឌា(វេទិកានាយកសាលាចិន-ឥណ្ឌា)បានប្រារព្ធនៅទីក្រុងគុនមីង បានធ្វើឡើងក្រោមប្រធានបទ"ដើរឆ្ពោះទៅកាន់ភាពល្អផូរផង់រួម បង្កើតយុគសម័យថ្មីនៃការផ្លាស់ប្តូរវប្បធម៌ និងមនុស្សសាស្រ្តអន្តរជាតិ"។
នៅក្នុងវេទិកានេះ សាកលវិទ្យាធិការចិន និងបរទេស អ្នកជំនាញការឃ្លាំងគំនិត(Think Tanks)និងបញ្ញវន្តក្នុងសាកលវិទ្យាល័យបានធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងស៊ីជម្រៅ ក្រោមប្រធានបទដូចជាការកសាងជំនាញយូហ្កា និងបណ្តុះបណ្តាលធនធានមនុស្ស ទំនាក់ទំនងចិន-ឥណ្ឌា និងការផ្លាស់ប្តូរវប្បធម៌និងមនុស្សសាស្រ្ត ហើយរបៀបជំរុញទំនាក់ទំនងរវាងប្រជាជនចិន និងប្រជាជនឥណ្ឌាជាដើម៕
អ្នកបកប្រែ ៖ Shen Yan