សាលាបឋមសិក្សា និងវិទ្យាល័យទាំងអស់នៅក្នុងប្រទេសចិនត្រូវបានភ្ជាប់អ៊ីនធើណែត សាលាជាងបីភាគបួនត្រូវបានគ្របដណ្តប់ដោយបណ្តាញអ៊ីនធើណែតឥតខ្សែ

2023-01-07 17:38:00 |ប្រភព:កាសែតប្រជាជនដេលី

យោងតាមទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយក្រសួងអប់រំចិននាពេលថ្មីៗនេះ៖ សាលាបឋមសិក្សា និងវិទ្យាល័យទាំងអស់(រួមទាំងកន្លែងសិក្សាក្នុងតំបន់ជនបទ)នៅក្នុងប្រទេសចិនត្រូវបានភ្ជាប់អ៊ីនធើណែត សាលារៀនជាងបីភាគបួនត្រូវបានគ្របដណ្តប់ដោយបណ្តាញអ៊ីនធើណែតឥតខ្សែ លក្ខខណ្ឌឌីជីថលូបនីយកម្មនៃការបង្រៀននៃសាលាបឋមសិក្សា និងវិទ្យាល័យ បានលើកកម្ពស់គ្រប់ជ្រុងជ្រោយ។

នៅឆ្នាំ ២០២១ អត្រាភ្ជាប់អ៊ីនធើណែតនៃសាលាបឋមសិក្សា និងវិទ្យាល័យនៅក្នុងប្រទេសចិន (រួមទាំងកន្លែងសិក្សាក្នុងតំបន់ជនបទ)បានឡើងដល់ ១០០%ដែលបានកើនឡើង ៧៥%បើធៀបនឹងឆ្នាំ២០១២ សាលារៀនជាងបីភាគបួនត្រូវបានគ្របដណ្តប់ដោយបណ្តាញអ៊ីនធើណែតឥតខ្សែ ហើយសាលារៀនចំនួន ៩៩.៥% បានរៀបចំបន្ទប់រៀនពហុមេឌាហើយចំនួនបន្ទប់រៀនពហុមេឌាសរុបមានជាង ៤ លានបន្ទប់ ហើយក្នុងសាលារៀនបានបំពាក់កំុព្យូទ័រជាងចំនួន ២៨ លានគ្រឿងដល់គ្រូបង្រៀន និងសិស្ស។ លក្ខខណ្ឌឌីជីថលូបនីយកម្មនៃការបង្រៀននៃសាលាបឋមសិក្សា និងវិទ្យាល័យ បានលើកកម្ពស់គ្រប់ជ្រុងជ្រោយ ដែលបានបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់ការអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រឌីជីថលូបនីយកម្មសម្រាប់ការអប់រំមូលដ្ឋាន។

ក្រសួងអប់រំចិនបានលើកកម្ពស់គេហទំព័រ Cloud ជាតិរបស់សាលាបឋមសិក្សា និងវិទ្យាល័យទៅជាគេហទំព័រអប់រំឆ្លាតវៃជាតិរបស់សាលាបឋមសិក្សា និងវិទ្យាល័យ។ គេហទំព័រនេះមាន ១០ ជំពូក រួមមានការបង្រៀន កីឡា ការអប់រំផ្នែកសោភ័ណភាព និងការអប់រំផ្នែកពលកម្ម ដែលមានសរុបចំនួន ៥៣ ។ ធនធានមេរៀនក្នុងគេហទំព័រនេះមានចំនួន ៤៤០០០ ដែលស្មើនឹង ៤ ដងមុនកំណែទម្រង់គេហទំព័រ។ ក្នុងចំណោមនោះ ធនធានមេរៀននៅក្នុងផ្នែក "ការបង្រៀនតាមវគ្គសិក្សា" មានចំនួន ២៥០០០ ម៉ោង ដែលស្មើនឹង ២.៩ ដងមុនកំណែទម្រង់គេហទំព័រ។

ចាប់តាំងពីគេហទំព័រអប់រំឆ្លាតវៃជាតិរបស់សាលាបឋមសិក្សា និងវិទ្យាល័យនៃប្រទេសចិនត្រូវបានដាក់ឱ្យដំណើរការនៅលើអ៊ីនធើណែតក្នុងខែមីនា ឆ្នាំ២០២២ កន្លងមកនេះ ចំនួនអ្នកចូលទស្សនាបានកើនឡើងយ៉ាងឆាប់រហ័ស ដែលជាទូទៅបង្កើតជាមជ្ឈមណ្ឌលឌីជីថលូបនីយកម្មធនធានអប់រំ និងគេហទំព័រសេវាកម្មអប់រំដ៏ធំបំផុតនៅលើពិភពលោក៕