ការប្រឡងទុតិយភូមិ ឆ្នាំ ២០១៨

2018-06-08 18:18:34 |ប្រភព:yunnangateway

  នាថ្ងៃទី៧ ខែមិថុនា  ការប្រឡងទុតិយភូមិបានបើកការប្រឡងតាមពេលកំណត់។  ឆ្នាំនេះ  ទីក្រុងគុនមីញបានរៀបចំ ទីកន្លែងប្រឡងលក្ខណៈស្តង់ដារថ្នាក់ជាតិមានចំនួន ៣៣​កន្លែង។ ពេលព្រឹកព្រលឹម  នៅមុខខ្លោងទ្វារមណ្ឌលប្រឡងមានឪពុកម្តាយ​ជូនសិស្ស​មកប្រឡងជាច្រើន  ឯប៉ូលីសចរាចរណ៍ក៏ធ្វើការរក្សាសណ្តាប់ធ្នាប់នៅនឹងកន្លែងផងដែរ។

  សិស្សប្រឡងបានចូលក្នុងមណ្ឌលប្រឡង  តែមានឪពុកម្តាយជាច្រើននៅតែ​ឈរមើល​នៅមុខខ្លោងទ្វា  មានខ្លះថតរូប  ខ្លះអង្គុយចាំដោយស្ងៀមស្ងាត់  មានអាណាព្យាបាលខ្លះ​បាននិយាយគ្នាអំពីកូនខ្លួន។