ការចងចាំអំពីការប្រឡងទុតិយភូមិនៃប្រទេសចិន

2018-06-08 18:51:26 |ប្រភព:Xinhua

  កាលពីខែតុលា ឆ្នាំ១៩៧៧  អ្នកស្វែងរកចំណេះដឹងដែលមានអាយុខុសគ្នានិង ស្ថានភាព​គ្រួសារ​ខុសគ្នា ចំនួនជាង ៥៧ សែននាក់ចូលទៅក្នុងមណ្ឌលប្រឡង។  យន្តការនៃការប្រឡង​ត្រូវបានអនុវត្តឡើងវិញទៀតនៅឆ្នាំនេះ  ដែលហាក់ដូចការប្រគុំភ្លេងអបអរចំពោះ​ការកំណែ​ទម្រង់ និង​បើក​ចំហរ(មុនពេលឆ្នាំនេះ  ការប្រឡងទុតិយភូមិផ្អាករយៈពេល១០ ឆ្នាំ)ដែលបាន​រំខាន​និង​កែប្រែវាសនានៃប្រជាជនជាច្រើនជំនាន់។

  ក្នុងរយៈពេលជាង ៤០ ឆ្នាំ  ការប្រឡងទុតិយភូមិបានបដិវត្តឥត​ឈប់ឈរទៅតាម​សម័យ​កាល។  ការប្រែប្រួលនេះមិនគ្រាន់តែតំណាងឲ្យ​ដំណើរនៃការរីកចម្រើនវិស័យអប់រំរបស់​ប្រទេស​ចិននោះទេ  ថែមទាំងបង្ហាញពីស្ថានភាពនៃសង្គមសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។

  ឆ្នាំ ១៩៧៧  យុវជនដែលចូលរួមការប្រឡងទុតិយភូមិកំពុងតែសរសេរចម្លើយដោយ​យក​ចិត្ត​ទុកដាក់នៅទីក្រុងប៉េកាំង។(ប្រភពរូបថត Xinhua)

  ពេលរដូវផ្ការីកឆ្នាំ ១៩៧៨  សាកលវិទ្យាល័យប៉េកាំងបានទទួលនិស្សិតក្រុមទីមួយ​ដែល​ត្រូវ​បានសាលាទទួលយកក្រោយយន្តការនៃការប្រឡងទុតិយភូមិអនុវត្តឡើងវិញ។(ប្រភពរូបថត Xinhua)

  ខែកុម្ភៈ ឆ្នាំ ១៩៧៨  និស្សិតក្រុមទីមួយក្រោយការអនុវត្តការប្រឡងទុតិយ​ភូមិបានចូល​ទៅកាន់សាកលវិទ្យល័យ។  នេះជានិស្សិត សាកលវិទ្យាល័យឈេងហួ ឆ្នាំ្ ១៩៧៧ដែលស្ថិត​នៅក្នុងថ្នាក់រៀន។(ប្រភពរូបថត Xinhua)

  ឆ្នាំ ១៩៨៤  នៅក្នុងសកម្មភាពមេត្រីភាព​“ជ្រុងភាសាអង់គ្លេស”​និស្សិតអនុបណ្ឌិតបាន​ប្រាស្រ័យ​ទាក់ទងគ្នាដោយប្រើភាសាអង់គ្លេស។  ឆ្នាំ ១៩៨៤  ភាសាអង់គ្លេសបានក្លាយ​ទៅ​មុខ​វិជ្ជាប្រឡងក្នុងការប្រឡងទុតិយភូមិជាផ្លូវការ។

  ថ្ងៃទី៧ ខែកក្កដា  ឆ្នាំ ១៩៨៩ សិស្សចូលរួមការប្រឡងកំពុងតែសរសេរចម្លើយ​ក្នុង​បន្ទប់​ប្រឡងនៃវិទ្យាល័យទី ៥ ទីក្រុងប៉េកាំង  ។(ប្រភពរូបថត អ្នកសារព័ត៌មាន ទូជេកDU JIE)