នារដូវក្តៅ ផ្សិតព្រៃយូណានបានចូលទៅកាន់ទីផ្សារលក់ដូរ ហើយក្លាយទៅជាចំណីអាហារដ៏ឆ្ងាញ់ពិសាដែលទទួលបានពេញនិយមពីប្រជាជន។ ពីព្រៃភ្នំទៅកាន់តុបាយ ផ្សិតព្រៃតូចៗនេះបានតភ្ជាប់ឧស្សហកម្មដ៏ធំធេងមួយដែលមានតម្លៃផលិតក្នុងមួយឆ្នាំជាង១ម៉ឺនលានយ័ន ហើយបានក្លាយទៅជា “អាវុធវេទមន្ត” ដែលធ្វើឱ្យកសិករចាកចេញពីភាពក្រីក្រទៅកាន់ជីវភាពរស់នៅដ៏ធូរធារ។
បច្ចុប្បន្ននេះ ប្រភេទផ្សិតព្រៃដែលបានលក់ដូរនៅក្នុងផ្សារយូណានមានជាង២៥០ប្រភេទ ឯផ្សិតបរិភោគមានដល់៩០%។
តែប៉ុន្មានឆ្នាំកន្លងមកនេះ ផ្សិតព្រៃត្រូវបានបេះដោយគ្មានសណ្តាប់ធ្នាប់និងហួសហេតុ កសិករខ្វះចំណេះដឹងអំពីការការពារនិងប្រើប្រាស់ផ្សិតព្រៃ។ តាំងពីឆ្នាំ២០១២អាជ្ញាធរពាក់ព័ន្ធបានចូលទៅកាន់ព្រៃភ្នំឥតឈប់ឈរ ក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យា និងការចែកសៀវភៅឃោសនាជាដើម ដើម្បីបង្រៀនចំណេះដឹងបេះផ្សិតតាមលក្ខណៈវិទ្យាសាស្ត្រទៅកាន់កសិករ៕