មណ្ឌលស្វយ័តជនជាតិលីស៊ូ Nujiang ខេត្តយូណានជាតំបន់ក្រីក្រខ្លាំងក្នុងប្រទេសចិន ប្រជាជនសរុបមានចំនួន៥៤.៤ម៉ឺននាក់ ឥឡូវនេះមានប្រជាជនដែលបានចុះបញ្ជីឈ្មោះ១៨.១ម៉ឺននាក់ អត្រាកកើតភាពក្រីក្រចំនួន៣៨.៥% បានលើស៩ដងនៃកម្រិតមធ្យមក្នុងប្រទេសចិន។
អាត្រាព្រៃឈើគ្របដណ្តប់នៃមណ្ឌលស្វយ័ត Nujiang បានកើនដល់៧៥.៣១% គុណភាពទឹកនៃទន្លេ Nujiang ទន្លេឡានឆាំងនិងទន្លេ Dulong ក្នុងខេត្តបានរក្សាខ្ពស់ជាងប្រភេទⅢ សន្ទស្សន៍ស្ថានភាពអេកូបរិស្ថានក្នុងមណ្ឌលស្វយ័តទាំងមូលបានជាប់លំដាប់លេខ១ក្នុងខេត្តទាំងមូល។ មណ្ឌលស្វយ័ត Nujiang ឱ្យការកាត់បន្ថយភាពក្រីក្រដោយត្រឹមត្រូវតភ្ជាប់ជាមួយការការពារអេកូបរិស្ថាន ប្រកាន់ខ្ជាប់នូវការជំរុញទទឹមជាមួយគ្នាក្នុងការកសាងអេកូបរិស្ថាននិងការកសាងអាជីវកម្ម អភិវឌ្ឍពេញទំហឹងនូវឧស្សាហកម្មអេកូបរិស្ថាន ឱ្យឧត្តមានុភាពខាងអេកូបរិស្ថាននៃ“ទឹកពណ៌ខៀវភ្នំពណ៌បៃតង”ក្លាយទៅជាឧត្តមានុភាពខាងសេដ្ឋកិច្ចនៃ“ភ្នំមាសភ្នំប្រាក់”។
បច្ចុប្បន្ននេះ មណ្ឌលស្វយ័តទាំងមូលបានជ្រើសរើសអ្នកការពារព្រៃឈើអេកូឡូស៊ី៦៣៨៨នាក់ដែលចេញពីគ្រួសារក្រីក្រដែលបានចុះបញ្ជីឈ្មោះ រាល់ឆ្នាំគ្រួសារនីមួយៗបានបន្ថែមចំណូលជាលក្ខណៈប្រាក់ខែចំនួន ៩៤០០ យ័ន បានសម្រេចឱ្យគ្រួសារក្រីក្រដែលបានចុះបញ្ជីឈ្មោះ៦៣៨៨ចាកចេញពីភាពក្រីក្រ។
ក្រៅពីនេះ មណ្ឌលស្វយ័ត Nujiang នឹងអភិវឌ្ឍឧស្សហកម្មអេកូឡូស៊ីដាំ Amomumtsao-ko និងដាំគ្រឿងទេស Amomumtsao-ko បរិមាណតម្លៃសរុបនៃឧស្សហកម្មព្រៃឈើបានទឹកប្រាក់ ១៣៥៦.៦៨ លានយ័ន។
“អេកូបរិស្ថានដ៏ស្រស់ស្អាត ជីវភាពអ្នកស្រុកធូរធារ”ធ្វើឱ្យបរិស្ថាននៃជ្រលងភ្នំខ្នាតធំនៃ Nujiang រឹតតែប្រសើរឡើង ដែលញ៉ាំងឱ្យជីវភាពរស់នៅនៃប្រជាជនរឹកតែធូរធារឡើង៕