លោកWang Jingda ធំធាត់ជាមួយនឹងផ្លូវដែកយូណាន

2018-09-03 18:17:27 |ប្រភព:Xinhua

  កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៦  ថ្ងៃនោះជាថ្ងៃដែលមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍនៃផ្លូវដែក​ខេត្ត​យូណាន  នៅថ្ងៃនេះ  ផ្លូវដែកល្បឿលឿនសៀងហៃ-គុនមីញផ្លូវដែកល្បឿលឿនយូណាន-Guangxi និងផ្លូវដែក​Kunyang-Yuxi​បានដាក់ឱ្យដំណើរការជាផ្លូវការនៅពេលជាមួយគ្នាបានបញ្ចប់ប្រវត្តគ្មានផ្លូវដែកល្បឿនលឿន​នៃ​ខេត្ត​យូណាន។

  លោកWang Jingdaជាអ្នកបើកបរក្នុងអ្នកបើកបរផ្លូវដែកល្បឿនលឿនមួយចំនួនមុនដំបូងគេនៃខេត្តយូណាន  នាព្រឹកម៉ោង១០នៅថ្ងៃនោះ  លោកWang Jingdaបានបើករថភ្លើងជំនាញនៃផ្លូវដែកល្បឿលឿន​សៀងហៃ-គុនមីញ​ចាប់ដំណើរការពីស្ថានីយចំណតរថភ្លើងខាងត្បូងគុនមីញ។

  លោកWang Jingdaដែលមានអាយុ៣៦ឆ្នាំនៅឆ្នាំនេះ  តាំងពីគាត់នៅតូចបានជាប់និស្ស័យជាមួយនឹងផ្លូវដែក  ដោយសារជីតាខាងម្តាយនិងម្តាយរបស់គាត់សុទ្ធតែធ្វើការងារតាមផ្លូវដែក  ស្ថានភាពគ្រួសារបែបនេះ  ធ្វើឱ្យគាត់​មានឱកាសស្គាល់ផ្លូវដែកនិងរថភ្លើងកាន់តែច្រើន។

  មុនពេលផ្លូវដែកល្បឿលឿនខេត្តយូណានដាក់ឱ្យដំណើរការ  លោកWang Jingdaបានឆ្លងកាត់ការជ្រើសរើស​ជាច្រើនដង  ព្រមទាំងឆ្លងកាត់ការប្រលងនិងបណ្តុះបណ្តាលអស់ជាងមួយឆ្នាំ  ចុងក្រោយទើបក្លាយទៅជាអ្នក​បើកបរ​ក្នុងអ្នកបើកបរផ្លូវដែកល្បឿនលឿនមួយចំនួនមុនដំបូងគេនៃខេត្តយូណាន។

  តាំងពីលោកWang Jingdaក្លាយទៅជាអ្នកបើកបររថភ្លើងកន្លងមក  អ្វីៗគឺមិនងាយស្រួលទេប៉ុន្តែលោកWang Jingdaយល់ឃើញថា  អាចធ្វើជាអ្នកបើករថភ្លើងជំនាញ  គាត់មានសំណាងណាស់  ក្នុងប្រវត្តការងារ​គាត់អស់​រយៈពេល​ជាង១០ឆ្នាំ  គាត់បានឆ្លងកាត់រថភ្លើងជាច្រើនប្រភេទ  ដូចរថភ្លើងដើរដោយចំហេះ  រថភ្លើងអគ្គិសនី  រថភ្លើងល្បឿលឿនជាដើម។ គាត់ក៏ជាសាក្សីនៃការអភិវឌ្ឍផ្លូវដែករបស់ខេត្តយូណាននិងប្រទេសចិន៕