ភូមិដ្ឋាន Laodabao ភូមិ Menggen ឃុំ Jiujing ស្រុកស្វយ័តជនជាតិ Lahu ឡានឆាងទីក្រុង Puer ខេត្តយូណានមានប្រជាជនជនជាតិ Lahu ជាងមួយរយគ្រួសារ ឯវប្បធម៌ដើមនៃជនជាតិ Lahu ត្រូវបានរក្សានិងទទួលបន្តយ៉ាងពេញលេញ។
កាលពីមុន ភូមិដ្ឋាន Laobaoda ជាភូមិដ្ឋានក្រីក្រនៃតំបន់ភ្នំជនជាតិភាគតិចមួយ ហេដ្ឋារចនាសម្ព័ន្ធចរាចណ៍និងធារាសាស្ត្រមានសភាពអន់ថយ ប្រជាជនចង់បន្ថែមចំណូលក៏ពិបាក។ ប៉ុន្មានឆ្នាំកន្លងមក ស្រុកស្វយ័តជនជាតិ Lahu ឡានឆាងផ្អែកតាមឧត្តមានុភាពខាងធនធានវប្បធម៌ជនជាតិដ៏សម្បូរ ធ្វើឱ្យសាមគ្គីភាព ការអភិវឌ្ឍជនជាតិនិងការការពារបន្តវេនវប្បធម៌ជនជាតិ ការសាង់សងភូមិដ្ឋានពិសេសជនជាតិ ការជួយកាត់បន្ថយភាពក្រីក្រនិងការធ្វើអាជីវកម្ម ទេសចរណ៍អេកូឡូស៊ីតភ្ជាប់គ្នា បានប្រែប្រួលស្ថានភាពពីមុនដែល“ចរាចរណ៍ផ្អែកលើថ្មើរជើង ទឹកបរិភោគផ្អែកលើការរែក ការបញ្ជូនសារផ្អែកលើការស្រែក”។ ឆ្នាំ២០១៧ សេដ្ឋកិច្ចនៃភូមិដ្ឋាន Laobaoda បានដល់៤១១ម៉ឺនយ័ន ចំណួលសុទ្ធជាមធ្យមចំនួន៥០៦១យ័នក្នុងម្នាក់ បើធៀបនឹងឆ្នាំ២០១៣បានកើនឡើង១១៤.៥%និង១២៤.៦%ដោយឡែក ប្រជាជនមកពីគ្រួសារ៩០ចំនួន ៣៨៣នាក់បានសម្រេចការចាកចេញពីភាពក្រីក្រ។