រថភ្លើងល្បឿនលឿនFuxingឈ្មោះ “រថភ្លើងឃោសនាប្រធានបទស្តីពីពិព័រណ៍ផលិតផលនាំចូលអន្តរជាតិប្រទេសចិន” គ្រឿងទីមួយបានបើកដំណើរការជាផ្លូវការនៅទីក្រុងសៀងហៃនាថ្ងៃទី១០ ខែតុលា។
រថភ្លើងល្បឿនលឿនគ្រឿងដែលពោរពេញដោយ“ចំណេះដឹង”និង“ព័ត៌មាន”អំពីពិព័រណ៍លើកនេះ នឹងត្រូវបើកដំណើរការនៅលើផ្លូវដែកដឹកជញ្ជូនភ្ញៀវទេសចរណ៍ប៉េកាំង-សៀងហៃ ដើម្បីណែនាំដោយគ្រប់ជ្រុងជ្រោយនូវចំណុចពិសេសនៃការរៀបចំពិព័រណ៍ផលិតផលនាំចូលអន្តរជាតិប្រទេសចិន៕