នៅឃុំ Housuo ស្រុក Fuyuan បានដាំដុះស្រូវអង្ករ២៥៣.៣៣ហិកតា។ ទោះបីជាបច្ចុប្បន្នការច្រូកស្រូវសំខាន់ប្រើប្រាស់ឧបករណ៍កសិកម្ម ប៉ុន្តែនៅទីនេះជាសណ្ឋានដីដែលមានកូនភ្នំនិងជ្រលងទន្លេ កណ្តៀវនៅតែជាឧបករណ៍ច្រូកដែលមានផលប្រយោជន៍ជាក់ស្តែង។ នៅកន្លែងស្រូវពណ៌លឿន មានមនុស្សជាច្រើនកំពុងតែមមាញឹក ស្នាមញញឹមនៃស្ត្រីច្រូកយ៉ាងស្រស់ស្រាយដែលចាំងដោយពន្លឺព្រះអាទិត្យ ជាមួយស្រូវលឿនក្នុងដីស្រែបានក្លាយទៅជាទេសភាពដ៏ស្រស់ស្អាត៕