នារដូវប្រមូលផលម្ទេស(Capsicum frutescens )កសិករដាំម្ទេសនៅភូមិ Baiyun ឃុំ Nanjian ស្រុកស្វយ័តជនជាតិ Yi Nanjian មណ្ឌលស្វយ័តជនជាតិ Bai Dali ឆ្លៀតឱកាសពេលមានអាកាសធាតុល្អនេះមមាញឹកប្រមូលនិងហាលម្ទេស។
ការដាំដុះម្ទេសជាឧស្សាហកម្មមួយក្នុងឧស្សាហកម្មទាំង៨ដែលអភិវឌ្ឍឱ្យចាកចេញពីភាពក្រីក្រនៃភូមិ Baiyun ឃុំ Nanjian ឆ្លងកាត់ការនាំកសិករកែសម្រួលរចនាសម្ព័ន្ធដាំដុះដោយតភ្ជាប់ជាមួយតម្រូវការទីផ្សារ កសិករមួយគ្រួសារដាំម្ទេស០,២ហិកតាបានចំណូលបន្ថែមជិត៣ម៉ឺនយ័ន បច្ចុប្បន្ននេះ ភូមិ Baiyun បានអភិវឌ្ឍការដាំដុះម្ទេស៣៣,៣ហិកតា វាបានក្លាយទៅជាឧស្សាហកម្មថ្មីមួយដែលឱ្យកសិករបានចំណូលបន្ថែម៕