នៅថ្ងៃទី២៥ ខែតុលា គឺនៅសល់១១ថ្ងៃដែលពិព័រណ៍ផលិតផលអន្តរជាតិប្រទេសចិនលើកទី១បើកសម្ពោធ។ បច្ចុប្បន្ននេះ មានស្តង់ពិព័រណ៍ចំនួនជាង៦០បានចាប់ផ្តើមសាងសង់ មានស្តង់ពិព័រណ៍ខ្លះបានសាងសង់ជិតបញ្ចប់ តាមផែនការ ពន្លាពិព័រណ៍ទាំងមូលនឹងបានសម្រេចការងារសាងសង់ទាំងអស់នៅចុងខែតុលា៕