កាលពីថ្ងៃទី១ ខែវិច្ឆិកា កិច្ចការត្រៀមនីមួយៗក្នុងពន្លាពិព័រណ៍នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង សុទ្ធតែជិតបានបញ្ចប់។ យោងតាមដំណឹងបានឱ្យដឹងថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងនឹងរៀបចំនៅថ្ងៃទី៥ដល់ថ្ងៃទី១០ខែវិច្ឆិកា មានសហគ្រាសជាង៣០០០ដែលមកពីប្រទេសនិងតំបន់ចំនួនជាង១៣០មកកាន់ទីក្រុងសៀងហៃចូលរួមពិព័រណ៍៕