មន្រ្តីរាជការសារព័ត៌មាននិងអ្នកសារព័ត៌មាននៃប្រទេសឡានឆាង-មេគង្គធ្វើទេសចរណ៍នៅព្រៃថ្មនិងពិភាក្សាជាមួយគ្នា

2018-11-02 17:44:31 |ប្រភព:yunnangateway

  នៅព្រឹកថ្ងៃទី១ខែវិច្ឆិកាមន្រ្តីរាជការសារព័ត៌មាននិងអ្នកសារព័ត៌មាននៃប្រទេសឡានឆាង-មេគ្គងមានចំនួន១៥នាក់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលលើកទី២និងគ្រូបង្រៀនភាសាបរទេស និស្សិតដែលបន្តសិក្សានៅខេត្តយូណានចំនួន១៤នាក់ដែលមកពីប្រទេសកម្ពុជាឡាវថៃ មីយ៉ាន់ម៉ា ហ្វីលីពីននិងបង់ក្លាដែសបានមកដល់តំបន់ទេសចរណ៍Shilin(ព្រៃថ្ម)ខេត្តយូណានដើម្បីធ្វើទេសចរណ៍វៃឆ្លាត។មនុស្សគ្រប់គ្នាបានប្រើប្រាស់App ទូរស័ព្ទ"ធ្វើទេសចរណ៍នៅយូណាន"ដើម្បីសាកមើលមុខងារដូចជា“ចូលតំបន់ទេសចរណ៍ដោយស្កេងមុខ”“ ”ការធ្វើការណែនាំដោយសម្លេង”“ ”ធ្វើសម្គាល់ផ្កានិងរុក្ខជាតិ”។ល។

  នៅម៉ោង៦៣០នាទីពេលល្ងាចនៅថ្ងៃនោះផងដែរ  ពួកគេបានមកដល់សន្និសីទពហុមុខងារនៃក្រុមហ៊ុនTengyun ដើម្បីចូលរួមជាមួយគ្នាក្នុងកិច្ចប្រជុំពិភាក្សាទេសចរណ៍ក្រោមប្រធានបទ"ពិភាក្សាទេសចរណ៍វៃឆ្លាតគូសទេសភាពថ្មីនៃប្រទេសឡាឆាង-មេគង្គ"។ថែមទាំងចែករំលែកការស្រមើលស្រមៃនិងការរំពឹងទុក នៃកិច្ចសហប្រតិបត្តិការខាងវិស័យទេសចរណ៍ក្នុងតំបន់ឡានឆាង-មេគង្គ៕