ក្នុងពិព័រណ៍សហាពាណិជ្ជកម្មនិងវិនិយោគជាតិ(ពិព័រណ៍ជាតិ)នៃ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង មានប្រទេសចំនួន៨២ អង្គការអន្តជាតិចំនួន៣បានរៀបចំស្តង់ពិព័រណ៍ចំនួន៧១។ ក្នុងនោះ ស្តង់ពិព័រណ៍ប្រទេសចិនយកគោលគំនិត“ច្នៃប្រឌិតថ្មី សម្រុះសម្រួល បៃតង បើកទូលាយ ចែករំលែក”ជាខ្សែសំខាន់ ដើម្បីបង្ហាញសមិទ្ធផលដ៏អស្ចារ្យនៃការកំណែទម្រង់និងបើកទូលាយ រួមទាំងឱកាសថ្មីដែលនាំមកដោយការអភិវឌ្ឍនៃប្រទេសចិននិងការសាងសង់រួមគ្នានូវ“ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ”ទៅកាន់ពិភពលោក៕