នៅក្បែរទន្លេមេគង្គមានមនុស្សចំនួន២លាន់នាក់សប្បាយរីករាយក្នុងបុណ្យអុំទូក

2018-11-22 17:52:48 |ប្រភព:yunnangateway

  កាលថ្ងៃទី២១ ខែវិច្ឆិកា  បុណ្យអុំទូកនៃប្រទេសកម្ពុជាដែលប្រារព្ធមួយឆ្នាំម្តងបានចាប់ផ្តើម​ហើយ។

  នេះជាបុណ្យមួយក្នុងបុណ្យប្រពៃណីសំខាន់បំផុតនៅប្រទេសកម្ពុជា  ពេលនេះក៏ជាពេលបញ្ចប់រដូវវស្សានិងពេលចាប់ផ្តើមរដូវនេសាទ។

  យោងតាមស្ថិតិរបស់គណៈកម្មាធិការបុណ្យអុំទូកបានបង្ហាញថាឆ្នាំនេះមានទូកងជិតចំនួន៣០០មកពីខេត្តនិងក្រុងចំនួន១៨ និងមកពីរស្ថាប័នរាជរដ្ឋាភិបាលចំនួន៦  អ្នកប្រណាំងចំនួន១៩០១៧នាក់ចូលរួមក្នុងការប្រណាំងនេះ។

  ក្រសួងទេសចរណ៍កម្ពុជាប៉ាន់ស្មានថាក្នុងរយៈពេលបីថ្ងៃនៃបុណ្យអុំទូកឆ្នាំនេះ  ភ្ញៀវទេសរក្នុងនិងក្រៅប្រទេសកម្ពុជាយ៉ាងតិចមានចំនួន២លាននាក់មកកាន់ទីក្រុងភ្នំពេញដើម្បីចូលរួមបុណ្យអុំទូក៕