ស្រុក Yangbi ខេត្តយូណាន៖ ផ្លែប៉ោមនៅទីនេះអាចប្រមូលផលហើយ

2018-11-28 16:13:15 |ប្រភព:人民网

  នាដើមរដូវរងានេះ  នៅភូមិ Lijiazhuang ឃុំ Cangshanxi ស្រុក Yangbi ខេត្តយូណាន  ផ្លែប៉ោមជាង៨០ហិកតាអាច​ប្រមូលផល​បានហើយ  កសិករដាំផ្លែឈើកំពុងតែមមាញឹកបេះប្រមូលផល  ដើម្បីឆាប់ដឹកចូលទៅទីផ្សារ។

  យោងតាមដំណឹងបានឱ្យដឹងថា ភូមិនេះនៅតែជាភូមិក្រីក្រកាលពី២០ឆ្នាំមុន។  តែប៉ុន្មានឆ្នាំកន្លងមកនេះ  ភូមិនេះបាន​អភិវឌ្ឍឧស្សាហកម្មផ្លែប៉ោមដោយខិតខំប្រឹងប្រែងតាមវិធីសាស្ត្រ“សាខាបក្ស+សហករណ៍+កសិករ”  បច្ចុប្បន្ននេះ  “ផ្លែប៉ោម Lijiazhuang ” បានក្លាយទៅជាផ្លែឈើល្បីនៅទីនោះ  ថែមទាំងបានលក់ទៅកន្លែងផ្សេងៗ  ក៏ដូចជា ទីក្រុងប៉េកាំង  ក្វាំងចូវ  សៀវហៃជាដើម។  រីឯចំណូលសុទ្ធពីផ្លែប៉ោមជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំរបស់ភូមិនេះ​បានជិត​មួយម៉ឺន​យ័ន៕