កាលពីថ្ងៃទី១ ខែធ្នូ ប្រជាជនដែលជាជនជាតិនីមួយៗក្នុងភូមិ Nuozhaduស្រុកស្វយ័តជនជាតិ Lahu ឡានឆាងទីក្រុង Puer ខេត្តយូណានបានជួបជុំជាមួយគ្នា យកទិន្នផលដ៏បរិប្បូរដើម្បីអបអរសាទរបុណ្យYiyi។ ប៉ុន្មានឆ្នាំកន្លងមកនេះ ឃុំ Nuozhadu បានខិតខំប្រឹងប្រែងអភិវឌ្ឍឧស្សាហកម្មដាំដុះពិសេសពួកគេប្រើប្រាស់ម៉ូឌ“សមាគម+កសិករ+មូលដ្ឋាន”កសាងសមាគមជំនាញដែលយកការដាំដុះ ផលិត លក់ដូរជាស្នូលនិងចំណង ដើម្បីណែនាំបច្ចេកទេសនិងផ្តល់សេវាកម្មព័ត៌មានដល់ភូមិដ្ឋាននីមួយៗ ជម្រុញការដាំដុះYiyi(Docynia delavayi (Franch.)Schneid.)អភិវឌ្ឍកាន់តែមានឧស្សាភាវូបនិយកម្ម ថែមទាំងណែនាំកសិករចំនួនជាង១០០០គ្រួសារឱ្យបន្ថែមចំណូល៕