ប៉ុន្មានឆ្នាំកន្លងមក ស្រុកស្វយ័តជនជាតិឡាហ៊ូឡានឆាងខេត្តយូណានតភ្ជាប់ស្ថានភាពអភិវឌ្ឍជាក់ស្តែងរបស់តំបន់ជនជាតិភាគតិចនៅព្រំដែនជាតិចិន ព័ទ្ធជុំវិញទៅដោយការជួយលុបបំបាត់ភាពក្រីក្រដោយត្រឹមត្រូវនិងការចាកចេញពីភាពក្រីក្រដោយត្រឹមត្រូវបង្កើនកម្លាំងរួមក្នុងមូលនិធិនៃគម្រោងប្រភេទនីមួយៗ លើកកម្ពស់នូវកំរិតត្រឹមត្រូវនិងប្រសិទ្ធភាពក្នុងការប្រើប្រាស់មូលនិធិ។
តាំងពីឆ្នាំ២០១៥ដល់ខែកញ្ញាឆ្នាំ២០១៨ ស្រុកនេះមានមូលនិធិរបម្រុងនិងចំណាយក្នុងការជួយភាពក្រីក្រនានាចំនួន៦៥៣២លានយ័ន អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម ខិតខំអភិវឌ្ឍឧស្សាហកម្មប្រពៃណីដូចជាតែ ការចិញ្ចឹមសត្វ ស្ករអំពៅ បន្លែជាដើម ថែមទាំងអភិវឌ្ឍឧស្សាហកម្មពិសេសដូចសេដ្ឋកិច្ចរុក្ខកម្ម គ្រឿងក្រអូប ទេសចរណ៍សម្រាកលំហែកាយក្នុងភូមិ និងផ្លែឈើហូបផ្លែជាដើម បានបង្កើតម៉ូឌអភិវឌ្ឍន៍ឧស្សាហកម្មកសិកម្មគឺ“សហគ្រាស+សហករណ៍+មូលដ្ឋាន+កសិករ”៕