ពេលផ្កា Water gardenia រីក ភូមិបានស្អាត ប្រជាជនមានបាន

2018-12-07 17:24:56 |ប្រភព:yunnangateway

  “ឆ្នាំមុនខ្ញុំបានដាំ Water gardeniaជាង២ហិកតា  ទទួលផលជិត២០តោននិងចំណូល៤៨ពាន់យ័ន  ផលនៅឆ្នាំនេះប្រហែលល្អជាង។”នៅភូមិBingshuiឃុំ Mengpeng ស្រុក Zhenkangទីក្រុង Lincang ខេត្តយូណាន  កសិកដាំដុះ Water gardenia លោក Lu laohuaiនិយាយយ៉ាងសប្បាយរីករាយ។ គាត់បន្ថែមនិយាយទៀតថា  ពេលផ្កា Water gardenia រីក  មិនគ្រាន់តែអាចធ្វើឱ្យភូមិស្អាតប៉ុណ្ណោះទេ  ថែមទាំងធ្វើឱ្យពួកយើងដើរទៅកាន់ភាពធូធារបាន។

  Water gardeniaជាវត្ថុធាតុដើមរបស់ធាតុពណ៌ធម្មជាតិយ៉ាងល្អប្រសើរ  ដោយសារវាឡើងពណ៌ល្អនិងមានសុវត្ថិភាព  ជាធាតុពណ៌ធម្មជាតិទាន់សម័យលើពិភពលោកក្នុងប៉ុន្មានឆ្នាំមក  ត្រូវបានប្រើប្រាស់ជាទូទៅទៅលើប្រព័ន្ធចំណីអាហារ  ឱសថ  និងគ្រឿងសំអាង។  ក្រៅពីតម្រូវការយ៉ាងធំក្នុងទីផ្សារប្រទេសចិន  ឯប្រទេសកូរ៉េ ជប៉ុននិងតំបន់តៃវ៉ាន់ត្រូវនាំចូលវត្ថុធាតុសម្ភរៈដើម Water gardenia មានបរិមាណជាច្រើនពីប្រទេសចិនរៀងរាល់ឆ្នាំ។

  បច្ចុប្បន្ននេះ  កសិករដាំដុះ Water gardenia មានគ្រួសារជាង៩០០ ទំហំដាំដុះជាង១៣៣.៣៣ហិកតា។ តម្លៃរបស់ Water gardenia រក្សាលំនឹងនៅត្រឹម២.៤យ័នក្នុងមួយគីឡូក្រាម  គឺ២៤០០យ័នក្នុងមួយតោន។  ឆ្នាំ២០១៧  ស្រុកទាំងមូលបានទិញផល Water gardenia ជិត៣០០តោន  ចំណូលដែលប្រជាជនបានទទួលប្រហែលជា៧២ម៉ឺនយ័ន៕