រូបភាពនេះជាភូមិដ្ឋានចាស់និងភូមិថ្មីដែលក្រោយពីសម្រេចការងារជួយឧបត្ថម្ភជនក្រីក្រតាមរយៈការផ្លាស់ប្តូរទីលំនៅរបស់ភូមិ Banmu ឃុំ Mengsuo ស្រុកស្វយ័តជនជាតិវ៉ា Ximeng ខេត្តយូណាន។
ស្រុកស្វយ័តជនជាតិវ៉ា Ximeng ខេត្តយូណានស្ថិតនៅតំបន់ព្រំដែនប្រទេសចិននិងមីយ៉ាន់ម៉ាជាស្រុកសំខាន់ក្នុងការងារជួយឧបត្ថម្ភនិងអភិវឌ្ឍជនក្រីក្រប្រទេសចិន។ តាំងពីឆ្នាំ២០១៤កន្លងមក ស្រុកនេះបានអនុវត្តគោលនយោបាយចាកចេញពីភាពក្រីក្រមួយចំនួន ក៏ដូចជាការងារជួយឧបត្ថម្ភជនក្រីក្រខាងឧស្សាហកម្ម ការអប់រំ សុខភាព និងកែច្នៃផ្ទះមានភាពគ្រោះថ្នាក់ក្នុងភូមិជាដើម រៀបចំការងារជួយឧបត្ថម្ភជនក្រីក្រតាមស្ថានភាពជាក់ស្តែង៕