ផ្ទៃដីដាំដុះ បរិមាណផលិតនិងទំហំនាំចេញនៃផ្កាកាត់ស្រស់បានជាប់លំដាប់លេខ១ក្នុងប្រទេសចិនជាប់គ្នា២៤ឆ្នាំ

2018-12-12 18:04:39 |ប្រភព:yunnangateway

  “ផលិតផលយូណានបៃតង  ចែករំលែកគ្នាយ៉ាងស្អាតត្រកាល”សន្និសីទសារព័ត៌មានអំពីស្លាកចំណីអាហារបៃតងយូណាន·សកម្មភាពពិសេសក្រោមប្រធានបទផ្កាយូណានដែលធ្វើឱ្យពិភពលោកក្រអូប  បានរៀបចំនៅថ្ងៃទី១០ ខែធ្នូនៅទីក្រុងគុនមីញ។

  អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទបានឱ្យដឹងថា  បរិមាណផលិតផ្កាកាត់ស្រស់របស់ខេត្តយូណាននៅឆ្នាំ២០១៧មានចំនួន១១០៣០លានដើម  បរិមាណផលិតផ្កាផើងជា៣៣៣លានផើង  ឯផ្ទៃដី បរិមាណផលិតនិងទំហំនាំចេញនៃផ្កាកាត់ស្រស់បានជាប់លំដាប់លេខ១ក្នុងប្រទេសចិនជាប់គ្នា២៤ឆ្នាំ៕