ស្រុកស្វយ័តជនជាតិតៃ ជនជាតិឡាហ៊ូ ជនជាតិវ៉ា Menglianរបស់ខេត្តយូណានជាស្រុក មួយក្នុងស្រុកសំខាន់ខាងការងារជួយកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ក្នុងស្រុកនេះបានស្នាក់នៅជុំគ្នាដោយមានជនជាតិតៃ ជនជាតិឡាហ៊ូ និងជនជាតិវ៉ា។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងដំណើរជួយកាត់បន្ថយភាពក្រីក្រ ស្រុកនេះបានបង្កើតក្រុមការងារជួយកាត់បន្ថយភាពក្រីក្រ ប្រចាំភូមិដើម្បីជួយជនក្រីក្រកាត់បន្ថយភាពក្រីក្រនិងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មសាធារណៈក្នុងភូមិដើម្បីលើកកម្ពស់នូវការជួយកាត់បន្ថយភាពក្រីក្រដោយឧស្សាហកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈមូលដ្ឋាននិងការធានាសន្តិសុខសង្គមជាដើម ៕