ខណ្ឌតុងឈ័ននៃទីក្រុងគុនមីញខេត្តយូណានជាខណ្ឌមួយក្នុងខណ្ឌ(ស្រុក)ក្រីក្រថ្នាក់ជាតិ ឃុំធ័រពូខារបស់ខណ្ឌឌុងឈ័ានមានស្ថានភាពក្រីក្រយ៉ាងខ្លាំង ជាកន្លែងពិបាកបំផុតក្នុងកិច្ចការងារចាកចេញពីភាពក្រីក្រ។
ប៉ុន្មានឆ្នាំកន្លងមក ឃុំធ័រពូខាមានស្ត្រី៥រូបដូចជាផ្កាមាសទាំង៥ទងក្នុងការចាកចេញពីភាពក្រីក្រ។
លោកស្រី XuQingបានប្រើប្រាស់ដីដែលគេបោះបង់ចោលក្នុងការដាំដុះផ្លែស្រកានាគ ដែលបង្កើតឱកាសការងារនិងរកប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាជនចំនួនជាង៣០គ្រួសារនៅភូមិដាហ័ាងឌី។ លោកស្រីMaGuanqinណែនាំគ្រួសារដែលចុះបញ្ជីឈ្មោះក្រីក្រជាង១០០០គ្រួសារចាកចេញពីភាពក្រីក្រនិងបន្ថែមប្រាក់ចំណូលដោយការចិញ្ចឹមមាន់។ លោកស្រី ChenYinglanណែនាំប្រជាជនដាំដុះគ្រឿងថ្នាំចិនសែRoselle ថែមទាំងដើរតួនាទីសំខាន់ក្នុងការិយាល័យចាកចេញពីភាពក្រីក្រ។ លោកស្រី LiuRongjin ពីស្រុកកំណើតនាំកណ្តុរឬស្សីចំនួន៥០០០ចូលក្នុងភ្នំ បានពង្រីកឱ្យធំនូវផ្លូវចាកចេញពីភាពក្រីក្រ។ លោកស្រី HeChuanyuតែម្នាក់ឯងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងស្ថិតិអំពីការជួយកាត់បន្ថយភាពក្រីក្រ៕