រឿងចម្លែកទី១៤ រឿងខ្សែភាពយន្តចូលចិត្តថតនៅខេត្តយូណាន
ដើរក្នុងទីក្រុងឬភូមិនៃមណ្ឌលស្វយ័តជនជាតិបៃ ដាលី ការជួបតារាភាពយន្តគឺមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ រឿងខ្សែភាពយន្តជាច្រើនមកកាន់ដាលីដើម្បីថតគឺជារឿងធម្មតា។
ទេសភាពធម្មជាតិ ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនិងពហុវប្បធម៌បានច្របាច់បញ្ចូលគ្នានៅទីនេះ ធ្វើឱ្យដាលីប្រែទៅជា“ទីតាំងថតធម្មជាតិ”និងទីកន្លែងល្អប្រសើរសម្រាប់ការច្នៃប្រឌិតសិល្បៈ។
អ្នកសារព័ត៌មាន៖ Zhuang Junhua
រឿងចម្លែកទី១៥ ជម្រាលឃុំឌូលុងចាំងពាក់ខ្សែក្រវ៉ាត់ចង្កេះ
កាលពីមុន ឃុំឌូលុងចាំងគ្មានផ្លូវថ្នល់ ស្បៀងអាហារ របស់របរប្រើប្រាស់ប្រចាំថ្ងៃសុទ្ធតែត្រូវការដឹកជញ្ចួនដោយសត្វសេះនិងកម្លាំងមនុស្ស ដើរទៅដើរមកត្រូវចំណាយជាង១០ថ្ងៃ ដែលមានចម្ងាយយ៉ាងឆ្ងាយហើយមិនសូវមានភាពសុវត្ថិភាព។ ឆ្នាំ១៩៩៩ ផ្លូវថ្នល់ឌូលុងចាំងបានសាងសង់ឡើងហើយ។ បច្ចុប្បន្ននេះ ផ្លូវថ្នល់ឌូលុងចាំងដែលមានផ្លូវកោងចំនួន៧៩៤ ប្រវែងបណ្តោយ៧៩.៦គីឡូម៉ែត្រ ហាក់ដូចជាខ្សែក្រវ៉ាត់ចម្រុះពណ៌មួយដែលត្រូវបានបំពាក់នៅលើភ្នំ។ ឯជនជាតិឌូលុងដែលមានភាពបិទជិត ដើរថយក្រោយនោះបានឆ្ពោះទៅកាន់ភាពបើកទូលាយនិងអភិវឌ្ឍន៍។
អ្នកសារព័ត៌មាន៖ Li Shouhua