រឿងចម្លែកទី១១ កាហ្វេភូអឺលក់ទៅបរទេសយ៉ាងច្រើនសម្បើម(ភាគទី ២)

2018-12-25 10:24:47 |ប្រភព:yunnangateway

  

  រឿងចម្លែកទី១៦  រថភ្លើងនិងរថយន្តសុទ្ធតែមានល្បឿនលឿន

  តាំងពីរផ្លូវដែកល្បឿនលឿននៃខេត្តយូណានបើកដំណើរការនៅចុងឆ្នាំ២០១៦កន្លងមក  ទីក្រុងគុនមីញបានក្លាយពីអ្នកដើរក្រោយផ្នែកផ្លូវដែកនៃប្រទេសចិនទៅជាមជ្ឈមណ្ឌលចរាចរណ៍ផ្លូវដែកដ៏សំខាន់ដែលធ្វើឱ្យប្រទេសចិនទៅកាន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍​​​។  ផ្លូវដែកនិងផ្លូវថ្នល់អភិវឌ្ឍជាមួយគ្នា  បណ្តាញផ្លូវដែកនិងផ្លូវថ្នល់យ៉ាងស្រួលបានតភ្ជាប់ជាមួយនឹងសរសៃឈាមសេដ្ឋកិច្ចរបស់ខេត្តយូណាន។

  អ្នកសារព័ត៌មាន៖ Hu Xiaorong

  

  រឿងចម្លែកទី១៧  ផ្កាឈូកបានរីកយ៉ាងស្គុះស្គាយ

  ភូមិសានរេនតុងដែលស្ថិតនៅតំបន់ជាស្នូលក្នុងតំបន់ទេសចរណ៍ភូហ្សឺហីនៅស្រុកឆូវបេ  ដោយសារកន្លែងនេះមានផ្ទៃមេឃពណ៌ខៀវ និងពពកពណ៌ស  ភូមិដ្ឋានជនជាតិយីដែលសាងសង់ក្បែរទឹកយ៉ាងថ្លាល្អ  ដែលព័ទ្ធជុំវិញមានផ្កាឈូកជាច្រើន  ពិតជាមានអារម្មណ៍យ៉ាងល្អប្រសើរនិងសុភមង្គលគឺ“ស្នាក់នៅក្នុងទេសភាព  មនុស្សដើរលេងកម្សាន្តក្នុងគំនូរ”។

  នៅចុងឆ្នាំ២០១៦  ដោយសាររថភ្លើងល្បឿនលឿនបានបើកដល់ភូហ្សឺហី  មានភ្ញៀវទេសចរកាន់តែច្រើនមកដល់ភូមិសានរេនតុង។

  អ្នកសារព័ត៌មាន៖ Zhang Denghai Huang Peng

  រឿងចម្លែកទី១៨  ការពាក់សំលៀកបំពាក់យ៉ាងឆើតឆាយទៅប្រកួតតាមវាលស្រែ

  នៅថ្ងៃ១៥ ខែមករាតាមច័ន្ទគតិ នៅភូមិជីជូឃុំហ្សុងអឺ ស្រុកយុងរេន  ទោះបីជាលោកយាយដែលមានអាយុជាង៩០ឆ្នាំ  ឬជាកុមារដែលមានអាយុត្រឹមតែ៥​ឬ៦ឆ្នាំសុទ្ធតែពាក់សំលៀកបំពាក់ជនជាតិយីដែលប៉ាក់ដោយខ្លួនឯង ថែមទាំងពាក់មួកសិរមាន់យ៉ាងស្រស់ស្អាត  ដើម្បីចូលរួមកម្មវិធីដ៏ឱឡារិកអំពីការប្រកួតសំលៀកបំពាក់។

  ទំនៀទម្លាប់“បុណ្យប្រកួតសំលៀកបំពាក់”ដល់បច្ចុប្បន្ននេះ បានបន្តមកមានរយៈពេល១៣៥២ឆ្នាំហើយ។

  អ្នកសារព័ត៌មាន៖ Lu Jing

  អ្នកនិពន្ធ៖ លីហ្សា