នៅផ្លូវមាត់ផ្លូវខាងត្បូងហានឈេងនិងផ្លូវមីនថុងស្ពានអាកាសថ្មើរជើងដែលបានដំឡើងជណ្តើរយន្តលើកដំបូងនៅទីក្រុងគុនមីញបានដាក់ឱ្យប្រើប្រាស់ហើយ វាធ្វើឱ្យប្រជាជនក្នុងក្រុងមានអារម្មណ៍ថា ឆ្លងកាត់ផ្លូវតាមស្ពានអាកាសមានសុវត្ថិភាពនិងភាពងាយស្រួល ជាពិសេសគឺឪពុកម្តាយដែលមានកូនតូច មនុស្សចាស់ដែលពិបាកដើរនិងអ្នកដំណើរដែលយួរឥវ៉ាន់ធ្ងន់ៗ។
ពេលធម្មតា ដោយសារមានរថយន្តនិងមនុស្សជាច្រើន ពេលឆ្លងកាត់ផ្លូវមិនសូវមានសណ្តាប់ធ្នាប់ ថែមទាំងងាយស្រួលបង្កើតបញ្ហានៃការស្ទះចរាចរណ៍។ ដើម្បីដោះស្រាយបញ្ហានេះ បានសាងសង់ស្ពានអាកាសថ្មើរជើងដោយឆ្លងកាត់ផ្លូវខាងត្បូងហានឈេង ស្ពានសំខាន់មានប្រវែងបណ្តោយជា៣៦ម៉ែត្រ ប្រវែងទទឹង៤ម៉ែត្រ ចំណុចពិសេសរបស់ផ្លូវនេះគឺបានរៀបចំជណ្តើរយន្តបញ្ឈរពីរតាមសងខាងស្ពាន ជណ្តើរយន្តនេះមានពីរជាន់ហើយខាងក្រៅជាកញ្ចក់ ថវិការសាងសង់ប្រមាណជាង១លានយ័ន៕