កាលពីថ្ងៃទី២៨ ខែធ្នូ អាកាសយានដ្ឋានចំនួន១៥ក្នុងខេត្តយូណានបានដាក់ឱ្យប្រើប្រាស់សេវាកម្មជិះយន្តហោះវាយឆ្លាត“សម្គាល់មុខមនុស្ស”។ ខេត្តយូណាននឹងក្លាយទៅជាខេត្តដំបូងក្នុងប្រទេសចិនដែលអាកាសយានដ្ឋានស៊ីវិលទាំងស្រុងទូទាំងខេត្តបានបើកសេវាកម្មជិះយន្តហោះវាយឆ្លាត“សម្គាល់មុខមនុស្ស”។
អ្នកសារព័ត៌មានបានទទួលដំណឹងថា បើប្រៀបធៀបជាមួយនឹងដំណើរការចាកចេញអាកាសយានដ្ឋានបែបប្រពៃណី ឆ្លងកាត់ការ“សម្គាល់មុខមនុស្ស” អ្នកត្រួតពិនិត្យសុវត្ថិភាពមិនបាច់ត្រូវការឆែកមើលលិខិតបញ្ជាក់ សំបុត្រយន្តហោះនិងអ្នកដំណើរនោះទេ ក៏មិនបាច់ត្រូវការថែមការបោះត្រាត្រួតពិនិត្យសុវត្ថិភាពទៀតឡើយ ដែលបានលើកកម្ពស់នូវសមត្ថភាពការពារសុវត្ថិភាពក្នុងផ្លូវអាកាស។ បើនិយាយតាមប្រសិទ្ធិភាពនៃការឆ្លងកាត់ ដោយការត្រួតពិនិត្យដោយមនុស្សត្រូវការរយៈពេល២០វីនាទី តែត្រួតពិនិត្យដោយខ្លួនឯងត្រួវការរយៈពេល៥វីនាទីដល់១០វីនាទី អត្រាត្រឹមត្រូវបានកើនជាង៩៦% អាចសន្សំសំចៃរយៈពេលរង់ចាំនៃភ្ញៀវទេសចរ៕