Lv Fengxiao ៖ សុបិនរបស់ខ្ញុំគឺធ្វើដំណើរពេញទូទាំងប្រទេសចិន ថតរូបបង្ហាញសម្រស់ដ៏ល្អឆើតឆាយនៃប្រទេសចិន

2019-08-02 17:44:07 |ប្រភព:yunnangateway

ខ្ញុំបានយល់ដឹងច្បាស់ជាបន្តបន្ទាប់ពួកយើងមិនត្រូវច្នៃប្រឌិតអ្វីដែលយើងបានដឹងច្បាស់នោះទេ តែត្រូវច្នៃប្រឌិតអ្វីដែលនៅលាក់កំបាំងក្នុងចំណេះដឹងនិងការស្វែងយល់​។

——អ្នកសិល្បៈប្រទេសហូល្លង់ Armando

ពេលធ្វើបទសម្ភាសន៍ទៅកាន់លោក Lv Fengxiao  គាត់កំពុងរងចាំនៅព្រលានយន្តហោះដើម្បីទៅកាន់ទីក្រុងបន្ទាប់ថតរូប។  លោក Lvជាបុរសដែលមានអាយុ៣០ជាង  គាត់តែងតែនិយាយថា  ខ្ញុំគ្រាន់តែជាអ្នកឌីសាញដែលស្រឡាញ់ការថតរូប  ក៏ប៉ុន្តែស្នាដៃ《ទស្សនាដែនដីចិនដោយពីលើអាកាស》បានធ្វើឱ្យមនុស្សទាំងឡាយមានអារម្មណ៍ថាពិតជាអស្ចារ្យ។  ផ្តិតរូបប្រទេសចិនតាមការដំណើរ ដោយសារ Lv Fengxiaoតាំងពីកូនក្មេងមានសុបិនធ្វើដំណើរដោយពេញប្រទេសចិន។

នៅឆ្នាំ២០០៦  Lv Fengxiaoបានលាឈប់ពីការងារនិងធ្វើដំណើរទូទាំងប្រទេសចិន  ក្នុងរយៈពេលជាង១០ឆ្នាំ  គាត់ធ្វើដំណើរទូទាំងប្រទេសចិនបាន៥ដង ដែលបានទៅដល់ខេត្តចំនួន៣៤  ហើយនឹងកត់ត្រាទេសភាពតាមការធ្វើដំណើរដោយរូបថត។  ដើម្បីផ្តិតយករូបភាពដ៏ស្រស់ស្អាត  យន្តហោះDroneចំនួនជាង១០គ្រឿងត្រូវបានគាត់ប្រើប្រាស់រហូតដល់ខូចហើយធ្លាប់បានជាប់លើកោះដោយសារទឹកជំនោរឡើងខ្ពស់  ក៏ធ្លាប់ជួបគ្រោះថ្នាក់ជិតបាត់បង់ជីវិតក្នុងភ្នំធំទៀតផង។