ប្រសិនបើទស្សនាខេត្តយូណានពីលើអាកាសខ្ពស់ពីដី៦សែនម៉ែត្រ នឹងអាចមានអារម្មណ៍អ្វី?

2019-10-16 10:08:38 |ប្រភព:yunnangateway

មានទឹកដីដ៏ស្អាតនិងអស្ចារ្យមួយ  ត្រូវមនុស្សហៅថា 

ខេត្តយូណានដ៏ចម្រុះពណ៌

ពីអាកាសកម្ពស់៦សែនម៉ែត្រពីផែនដីក្នុងការទស្សនា

ខេត្តយូណានបានបង្ហាញទេសភាពដ៏ស្រស់ស្អាតដល់យពួកយើង

ទីក្រុងលីចាំងមានភ្នំជាប់គ្នាសរុប១៣  ហើយមានទឹកកកនិងព្រិលពេញមួយឆ្នាំ

 រូបរាងវាហាក់ដូចជាសត្វនាគដ៏ធំ  ហេតុនេះហើយបានជាត្រូវគេដាក់ឈ្មោះជា ភ្នំព្រិលយូលុង

នៅឆ្នាំ២០០៧  ភ្នំយូលុងបានក្លាយទៅជាតំបន់ទេសចរណ៍ថ្នាក់ 5A មួយ

ក្នុងក្រុមទីមួយទូទាំងពិភពលោក

ដល់បច្ចុប្បន្ននេះ  បានទទួលភ្ញៀវទេសចរលើស៥០លាននាក់

ក៏ប៉ុន្តែនៅខេត្តយូណានមានបឹងជាច្រើនសុទ្ធតែហៅថា

ហៃ (ហៃក្នុងភាសាចិនមានន័យថាសមុទ្រ)

នៅជាយក្រុងដាលីមានបឹងទឹកសាបធំទីពីរនៃខេត្តយូណាន — អឺហៃ

 ភ្នំឆាំងសាននៃទីក្រុងដាលីមានកូនភ្នំចំនួន១០  មើលទៅពិតជាអស្ចារ្យណាស់

ទេសភាពឆាំងសាននិងបឹងអឺហៃពិតជាស្រស់ស្អាត

ខេត្តយូណានមិនគ្រាន់តែមានទេសភាពធម្មជាតិគ្រប់បែបយ៉ាង 

ថែមទាំងមានវប្បធម៌ជនជាតិដ៏ចម្រុះពណ៌ 

ទូទាំងខេត្តយូណានមានជនជាតិភាគតិចចំនួន២៥

ជនជាតិទាំងអស់ហាក់ដូចជាផ្លែទទឹមអោបជាប់គ្នាដោយជិតស្និទ្ធ

ដើម្បីពួតដៃជាមួយគ្នាឈានទៅជីវភាពរស់នៅធូធារ

នៅផ្នែកខាងលើបឹងទានឆឺគុនមីញ

នៅតំបន់ការពារប្រភពទឹកនៃទំនប់សុងហ័រ  អាចមើលឃើញដើមឈើពណ៌ក្រហម

កាលពី១០ឆ្នាំមុន  ទីក្រុងគុនមីញបានចាប់ផ្តើមការជួសជុលអេកូឡូស៊ីនៅក្នុងតំបន់

ដោយដាំដុះ ដើមឈើmetasequoia

ឥឡូវនេះ  ក្នុងតំបន់ការពារមានដើមឈើបែបនេះកាន់តែច្រើន

បក្សាបក្សីកាន់តែច្រើន  ភូមិកាន់តែស្អាត

ទន្លេកាន់តែថ្លាល្អ  បរិស្ថានអេកូឡូស៊ីកាន់តែល្អប្រសើរ

ជារៀងរាល់ឆ្នាំដល់រដូវរងា  មានសត្វរំពេរជំពុះក្រហមរាប់ម៉ឺនក្បាលពីភាគខាងជើង

ហើរដល់ទីក្រុងគុនមីញ

ដើម្បីឆ្លងរដូវរងារជាង៣០ឆ្នាំដោយជាប់គ្នា

ដោយសារទីក្រុងគុនមីញមានអាកាសធាតុក្តៅស្រួល

តំបន់ដីសើមបឹងទានឆឺមានអាហារដ៏សម្បូបែប

ដែលបានផ្តល់បរិស្ថានយ៉ាងល្អប្រសើរសម្រាប់សត្វរំពេរជំពុះក្រហមឆ្លងកាត់រដូវរងារ

ចំពោះទីក្រុងគុនមីញនិងភ្ញៀវទេសចរស្រឡាញ់ ទស្សនា និងចិញ្ចឹមសត្វរំពេរជំពុះក្រហម

បានក្លាយទៅជាគំរូដែលមុនស្សនិងធម្មជាតិរស់នៅដោយសុខដុមរមនា

ក្រោយពីបុណ្យចូលឆ្នាំថ្មីចិនក្នុងរៀងរាល់ឆ្នាំ  ស្រុកឡូភីនដូចជាលាបពណ៌លឿន

មានផ្កា rapeseed flower ជាង៥០ពាន់ហិចតាបានរីកយ៉ាងស្គុះស្គាយ

ភ្ញៀវទេសចរដើរក្នុងសមុទ្រផ្កា

ហាក់ដូចជាក្នុងពិភពរឿងនិទាន

ក្រោយពីបានភ្ជួរដីនារដូវផ្ការីក 

ដីស្រែជម្រាលហានីនៃមណ្ឌលស្វយ័តហុងហឺរាប់ពាន់ជាន់មានកម្លាំងរស់រវើកនិងខៀវស្រទំ 

នេះជាស្នាដៃដែលទុកដល់ឥឡូវនេះពីជំនាន់មួយទៅជំនាន់មួយទៀតដោយជនជាតិហានីចម្លាក់ដី 

ក៏ជាប្រាជ្ញារបស់មនុស្សសម្របនិងកែច្នៃធម្មជាតិ

នៅឆ្នាំ ២០១៣  ដីស្រែជម្រាលហានីហុងហឺត្រូវបានដាក់បញ្ចូលក្នុង

បេតិកភណ្ឌវប្បធម៌ពិភពលោក

អ្នកបកប្រែ៖ លីហ្សា