ឃុំបុរាណជាច្រើននៅខេត្តយូណានដែលមានកម្លាំងទាក់ទាញ(ភាគទីពីរ)

2019-01-15 09:44:39 |ប្រភព:yunnangateway

ឃុំបុរាណដូវសាគ័ន

  ឃុំបុរាណដូវសាគ័នស្ថិតនៅស្រុកយ៉ានឃីនខេត្តយូណាន  ជាតំបន់មានភាពគ្រោះថ្នាក់ទីមួយពីខេត្តស៊ីឈួនចូលខេត្តយូណាន​នាសម័យបុរាណ។

  ថ្មចំណោតនៅទីនេះត្រូវទន្លេគ័នបែងចែកជាពីរផ្នែក  ក្លាយទៅជាខ្លោងទ្វារយ៉ាងធំសម្បើមបិតច្រកចេញចូលខេត្តស៊ីឈួននិងខេត្តយូណាន។

  តំបន់ដូវសាគ័នមានទីតាំងភូមិសាស្ត្រយ៉ាងពិសេស  ផ្លូវសំខាន់តាមរិជ្ជកាលជាច្រើននៅសម័យបុរាណសុទ្ធត្រូវឆ្លងកាត់ទីនេះ  ផ្លូវបុរាណនិងផ្លូវសម័យថ្មីជួបជុំនៅទីនេះបានបង្កើតទិដ្ឋាភាពអស្ចារ្យចរាចរណ៍ពិសេស។

  ឃុំបុរាណដូវសាគ័នមានប្រវត្តិសាស្ត្រជាង២២០០ឆ្នាំ  មានវប្បធម៌យ៉ាងច្រើនក្រាស់ក្រែល  មានកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​និងវប្បធម៌ជាច្រើន។