ឃុំបុរាណជាច្រើននៅខេត្តយូណានដែលមានកម្លាំងទាក់ទាញ(ភាគទីពីរ)

2019-01-15 09:44:39 |ប្រភព:yunnangateway

ឃុំបុរាណណាយន្ត

  ឃុំបុរាណណាយន្តស្ថិតនៅស្រុកស្វយ័តជនជាតិតៃ ជនជាតិឡាហ៊ូ ជនជាតិវ៉ា មឹងលានទីក្រុងភូអឺ ខេត្តយូណាន  ឃុំនេះមានចម្ងាយ៦៧០គីឡូម៉ែត្រពីទីរួមខេត្ត​គុនមីញ  ដល់បច្ចុប្បន្ននេះ  ទីនេះមានប្រវត្តិសាស្ត្រជាង៧០០ឆ្នាំ  ជាឃុំបុរាណជនជាតិតៃចុងក្រោយគេនៃប្រទេសចិន។

  ឆ្នាំ២០០១  ឃុំបុរាណណាយន្តត្រូវបានចុះបញ្ជីក្នុងទីក្រុងល្បីឈ្មោះដែលមានប្រវត្តិនិងវប្បធម៌នៃជនជាតិតៃ។  ឥឡូវនេះ  ឃុំបុរាណណាយន្តនៅតែរក្សាទុកលក្ខណៈពិសេសនៃទីក្រុងបុរាណជនជាតិតៃ ទោះបីជាផ្ទះសាងសង់​ដោយ​ថ្មឬដោយឈើនិងឬស្សីក៏ដោយ  ក៏សុទ្ធតែអាចរំលេចនូវលក្ខណៈដើមនិងបុរាណផងដែរ។