ឃុំបុរាណជាច្រើននៅខេត្តយូណានដែលមានកម្លាំងទាក់ទាញ(ភាគទីពីរ)

2019-01-15 09:44:39 |ប្រភព:yunnangateway

ឃុំបុរាណសឺយ៉ាង

 

  ឃុំបុរាណសឺយ៉ាងស្ថិតនៅស្រុកដាយ៉ាវខេត្តយូណាន  ជាទីក្រុងអំបិលខេត្តយូណាននិងទីតាំងគោរពបូជាខុងជឺ។  វប្បធម៌លទ្ធិខុងជឺ  វប្បធម៌អំបិល  វប្បធម៌ប្រវត្តិសាស្ត្រ  វប្បធម៌ជនជាតិយី  វប្បធម៌ព្រះពុទ្ធសាសនា​បានបង្កើតវប្បធម៌ទេសចរណ៍ពិសេសនៃឃុំបុរាណសឺយ៉ាង។  ឃុំបុរាណសឺយ៉ាងមានព្រះវិហារខុងជឺសឺយ៉ាង  ដែលបានសាងសង់នៅរជ្ជកាលមីន(គ​.ស.ឆ្នាំ១៣៦៨―ឆ្នាំ១៦៤៤)ក្នុងព្រះវិហារខុងជឺបានរក្សារូបចម្លាក់ស្ពាន់ខុងជឺដែលមានទំហំធំជាងគេ  រូបរាងល្អជាងគេលើពិភពលោក។

  ប្រហែលលោកអ្នកធ្លាប់ទៅដល់ឃុំបុរាណជាច្រើន  ប៉ុន្តែឃុំបុរាណនៅខេត្តយូណាននីមួយៗសុទ្ធតែខុសៗគ្នា  ប្រវត្ត​ឃុំបុរាណខុសៗគ្នា  ប្រជាជនក្នុងឃុំបុរាណក៏ខុសៗគ្នាផងដែរ  ឃុំបុរាណនៅខេត្តយូណាននីមួយៗសុទ្ធតែគួរឱ្យពួកយើងទៅស្វែងយល់និងសែ្វងរក៕

  អ្នកបកប្រែ៖ លីហ្សា