មកខេត្តយូណានស្វែងរកសាច់អាំងដ៏ឈ្ងុយឆ្ងាញ់នាពេលរាត្រី

2019-03-26 16:50:09 |ប្រភព:yunnangateway

ចំពោះសាច់អាំង អ្នកខេត្តយូណានមានការចូលចិត្តដ៏ពិសេសម្យ៉ាង  គ្រឿងជ្រលក់ដែលធ្វើយ៉ាងសម្ងាត់  គ្រឿងផ្សំនៃម្ហូបអាហារគ្រប់បែបយ៉ាង  ដែលបានធ្វើឱ្យសាច់អាំងយូណានមានលក្ខណៈពិសេស។  មានតែសាកភ្លក់មើលទេ  ទើបអាចយល់ដឹងអំពីអាថ៌កំបាំងនៃរសជាតិដ៏ឈ្ងុយឆ្ងាញ់ក្នុងសាច់អាំង។

តើលោកអ្នកដឹងឬទេ?  នៅខេត្តយូណាន  រាល់ពេលយប់មកដល់  ហាងលក់សាច់អាំងតាមដងវីថីនានាទើបចាប់ផ្តើមបើក  ការអាំងតៅហ៊ូ  អាំងជើងមាន់  អាំងពោះវៀនធំ  អាំងចេក អាំងខ្ទឹមស  រួមទាំងសត្វល្អិតគ្រប់មុខទៀតផង  គ្មានអ្វីដែលអ្នកយូណានអាំងមិនបាននោះទេ។

ក្រោយពីត្រូវបានអាំង គ្រឿងផ្សំនៃម្ហូបអាហារដ៏សាមញ្ញហាក់ដូចជាត្រូវបានផ្តល់ឱ្យជីវិតថ្មី  និងក្លាយទៅជាតួឯកក្នុងហាងលក់សាច់អាំង។  ក្រៅពីនេះ  ការឆាគ្រឿងសមុទ្រគ្រប់យ៉ាងដូចជា ឆាកូនបង្កង  ឆាក្តាមជាដើម  សុទ្ធតែជាម្ហូបអាហារដែលខ្វះមិនបានក្នុងពេលរាត្រី។